កំពង់ចាម៖ នៅរសៀលថ្ងៃសៅរ៍១១រោច ខែភទ្របទ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹង​ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤​ លោក​ បាន​ ស្រេង​ អភិបាល​ នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ​ និងមន្ត្រីអមដំណើរ​ ព្រមទាំងសមាជិក​ក្រុមប្រឹក្សា​ឃុំពាមកោះស្នា បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ ក្នុងនោះមាន៖
១-ភូមិកោះកណ្ដាល ចំនួន២៣៦គ្រួសារ ជំលេសទៅទីទួលសុវត្ថិភាព១២គ្រួសារ
២-ភូមិពាមក្រៅចំនួន ៥៦គ្រួសារ
៣-ភូមិពាមក្នុងចំនួន ៩១ គ្រួសារ
៤-ភូមិដីលើ ចំនួន ២៥៩ គ្រួសារ
៥-ភូមិទួលរកា ចំនួន ៥៤៩ គ្រួសារ
៧-ភូមិដីដុះ ចំនួន ១៥៤ គ្រួសារ
៨-ភូមិព្រែកសង្កែកើត១៩៨ គ្រួសារ
សរុបរួម១៧១៥ គ្រួសារ ជំលេសទៅទីទួលសុវត្ថិភាពភ្នំស្គា(ភ្នំព្រែកសង្កែ) ចំនួន ១២គ្រួសារ ស្មើចំនួនមនុស្ស៥២នាក់ ។