ស្រុកជើងព្រៃ៖នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ីម គង់ អភិបាលនៃគណ:អភិបាលស្រុក ជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។
កិច្ចប្រជុំនេះដោយមានការចូលរួមពីសំណាក់ អភិបាលរងស្រុក នាយករដ្ឋបាល , លោក លោកស្រីនាយករងរដ្ឋបាល , លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី , លោក លោកស្រីប្រធានការិយាល័យ អង្គភាព ចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ លោក លោកស្រីស្មៀនឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល លោក លោកស្រីនាយកវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងប្រធានមណ្ឌលសុខភាព ទាំង៧ ក្នុងស្រុកជើងព្រៃផងដែរ។