ស្រុកព្រៃឈរ ៖ នៅព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីពខេត្តកំពង់ចាម និងក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករនិយោជិតខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំកយនូវអំណោយទៅជូន លោក វន សាវ៉ាន់ និង លោកស្រី សុខ ណៃស៊ីម ជាកម្មករ-កម្មការិនី រោងចក្រសាន់ស៊ូ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះ ស្ថិតនៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម អំណោយរួមមាន អង្ករ ២០គីឡូ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីវអុីវ០១យួរ និងថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាដល់ប្រជាការពារភូមិចំនួន៦នាក់ ដោយមានការចូលរួមពីអភិបាលរងស្រុក ក្រុមការងារសហជីពស្រុក កម្លាំងអធិការ មេឃុំ ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍ ប្រជាការពារភូមិ មេភូមិ និងក្រុមសហជីពរោងចក្រសាន់ ស៊ូ ស្រុកព្រៃឈរ ។