នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំដោះស្រាយ និងចុះពិនិត្យទីតាំងដីទំនាស់ ស្ថិតនៅភូមិពោធិស្ទៀង ឃុំសណ្តែក ស្រុកបាធាយ ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រី មន្ទីរ-អង្គភាពខេត្ត លោកអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋានឃុំនិងបងប្អូនប្រជាពលរដ្ឋផងដែរ ។





