ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី កិច្ចប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ដោយមានការចូលរួម មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក និងដៃគូពាក់ព័ន្ធទូទាំងខេត្ត នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម។






