នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា 2024 ស្ថិតនៅសកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម មានសមាជិកចូលរួមសរុបចំនួន១៧០នាក់។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា សាកលវិទ្យាល័យ/គ្រឹះស្ថាន អប់រំជាដៃគូ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សិស្សានុសិស្ស និង យុវជន អ្នកដែលចង់ក្លាយជាសហគ្រិន និងមានបំណងចង់ក្លាយជាសហគ្រិនភាពនាថ្ងៃអនាគត ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីដែលជួយ បង្កើត ការងារបន្ថែម បង្កើនសមត្ថភាព ជម្រុញល្បឿននៃការច្នៃប្រឌិត និងពង្រឹង មុខរបររបស់ខ្លួននាពេលអនាគត និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។