
(កំពង់ចាម) លោក ទុន ណេត អភិបាល នៃគណ:អភិបាលភិបាលស្រុកកំពង់សៀម នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់នារី នៃវិទ្យាល័យសម្តេចជួនណាត ស្ថិតនៅឃុំកូឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងឱកាសជួបសំណេះសំណាលនោះក៏មានការចូលរួមពីលោក លោក ជឹង ម៉េងហុង អភិបាលរង នៃគណៈអភិបាលស្រុក និងក្រុមការងាររដ្ឋបាលស្រុក បានជួបសំណេះសំណាលក្រុមកីឡាករបាល់ទាត់នារី ដែលបានទទួលបានជ័យលាភីចំណាត់លេខ២ ទូទាំងខេត្តកំពង់ចាម ក្នុងការប្រកួតកីឡាមហាជន ក្នុងខេត្តកំពង់ចាម។ ជាមួយគ្នានោះក្រុមការងារបានឧបត្ថម្ភថវិកា ៥០០,០០០រៀល ដល់ក្រុមកីឡាករបាល់ទាត់នារី និងឧបត្ថម្ភថវិកា ១០០,០០០រៀល ដល់សិស្សឈ្មោះ ផាត សុដាលីស មានជីវភាពខ្វះខាត ដែលរស់នៅជាមួយជីដូន ជីតាចាស់ជរា នៅក្នុងភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ។ សរុបថវិកាចំនួន ៦០០,០០០រៀល ។



