
(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានបង្រ្កាបករណីក្មេងទំនើង (ជិះម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮៗ) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ចំណុចភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម បានឃើញក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក វេវពណ៌សស្លាកលេខកំពង់ចាម1M 1615ជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំង កែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពល រដ្ឋនៅក្នុងភូមិ។
ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។ ជាលទ្ធផល បានហៅអ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ វង្ស យូលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការអប់រំ និងឲ្យអាណាព្យាបាលមកធានា ឲ្យវិលទៅលំនៅឋានវិញ។ចំណែកវត្ថុតាងម៉ូតូ០១គ្រឿងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរយះពេល៣ខែ ។
