(កំពង់ចាម) ដោយអនុវត្តតាមគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុន ចាន់ដា កម្លាំងនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា ចាប់ពីម៉ោង២០និង ០០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ២ និង០០នាទី ទៀបភ្លឺព្រឹកថ្ងៃទី៥ ខែមករាឆ្នាំ២០២៥ នេះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើង ក្នុងភូមិសាស្ត្រ ក្រុង និងស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ។