កំពង់ចាម) មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ បានចុះពិនិត្យ ការដាក់តាំងលក់សាច់សត្វលើទីផ្សារ។

មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍នៃរដ្ឋបាលក្រុងកំពង់ចាម ទទួល បន្ទុកការងារផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកចំការលើ ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកកោះសូទិន និងស្រុកកំពង់សៀម ដែលទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុក បានចុះត្រួតពិនិត្យសុខភាពសត្វមុនពេលពិឃាត និងអូសត្រាលើផ្ទាំងសាច់ក្រោយពេលពិឃាត ព្រមទាំងបានចុះត្រួតពិនិត្យ តាមដានការដាក់តាំងលក់សាច់សត្វ និងផលិតផល ដែលមានដើមកំណើតពីសត្វ នៅ តាមទីផ្សារនានាក្នុងខេត្តកំពង់ចាម។