(កំពង់ចាម) កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ ពីសកម្មភាពបង្កដោយក្មេងទំនើង ក្មេងដែលមានរូបសាក់លើដងខ្លួន និងបទល្មើសផ្សេងៗ។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នោះកម្លាំងអន្តរាគមន៍ខេត្ត , កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង-ស្រុក , និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលបានធ្វើកិច្ចការនេះរួមគ្នាតែម្តង នៅតាមភូមិសាស្ត្រគោលដៅនៃស្រុក ក្រុង របស់ខ្លួន ដែលជាលទ្ធផល មិនមានអ្វី គួរឲ្យកត់សម្គាល់នោះទេ។