ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ស្នើរឲក្រុមការងារលេខាធិការដ្ធានពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការផ្តល់ជ័យលាភី ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលរងខេត្ត បានស្នើសុំដូច្នេះ នាថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន ការវាយតម្លៃ និងដាក់ពិន្ទុទៅលើការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម របស់រដ្ឋបាល ឃុំ-សង្កាត់ទូទាំងខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថាក្រុមការងារលេខាធិការដ្ឋានត្រូវសហការសម្របសម្រួលដល់ក្រុមការងារ ដោយធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងារយើងមានសកម្មភាពមានការសហការគ្នាល្អ បង្កើតគំនិតច្នៃប្រឌិតផុសផុល ចូលរួមតាក់តែងសៀវភៅណែនាំពីការផ្តល់ជ័យលាភី ការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម កាន់តែមានប្រសិទ្ធភាព ដែលអាច អោយឃុំ សង្កាត់ងាយស្រួលក្នុងការប្រមូលទិន្នន័យ និងត្រូវចូលរួមរៀបចំប្រតិទិនការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តការងារបានពេញលេញ ហើយសូមចូលរួមឱ្យបានគ្រប់ពេលរាល់កិច្ចប្រជុំរបស់ក្រុមការងារ ដោយមិនត្រូវផ្លាស់ប្តូរអ្នកផ្សេងឡើយ៕