(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម នៅវេលាម៉ោង១៧ និង ១០នាទី ថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥ បានប្រទះក្រុមក្មេងទំនើង ជិះម៉ូតូប្រើបំពង់ស៊ីមាំងកែច្នៃ បំពងសំឡេងខ្លាំងៗ ចំណុចព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិប្រសំ ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចកងរាជបុត្រហាត់បានឲ្យដឹងថា
បន្ទាប់ពីបានឃើញ ក្មេងទំនើងពីរនាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាកឆ្លាម ព័ណ៍ខ្មៅ ប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃខុសបច្ចេកទេស បំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។

ជនបង្ក០២នាក់នោះ រស់នៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បច្ចុប្បន្នជនទាំងពីរ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ។