
(កំពង់ចាម) អភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចាន់ដានៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាស្ពានមួយកន្លែង ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន។



បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ស្ពានមួយកន្លែងនោះដែលមានទីតាំងដូចខាងលើ មានឈ្មោះ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

មន្ត្រីដដែលបានបញ្ជាក់ថា ស្ពានខាងលើបានសាងសង់រួចរាល់ ១០០% ហើយ ដែលបច្ចុប្បន្ន បានបើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ធម្មតា ពីព្រោះចំណុចនេះ ជាតំបន់ឆ្លងកាត់យ៉ាងមមាញឹក និងជាព្រំប្រទល់ខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន ខេត្តកំពង់ចាម។




