(កំពង់ចាម) ជនជាតិកូរ៉េចំនួន ៧ នាក់បានមកស្នាក់នៅ ចំណុចផ្ទះជួល ថេង ប៊ុនថាន ដែលមានទីតាំងនៅវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីធ្វើការផ្សព្វផ្សាយលើការងារសាសនា ។

បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានហើយដឹង នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ នេះថា មានជនបរទេសចំនួន០៧នាក់ ស្រី០៤នាក់ មាន០១សញ្ជាតិ គឺសញ្ជាតិកូរ៉េ ស្នាក់នៅរយះពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥ ទើបត្រឡប់ចេញទៅវិញ ។ មូលហេតុ មកផ្សព្វផ្សាយសាសនា និងបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងការស្នាក់នៅនោះដែរ សមត្ថកិច្ចបានណែនាំដល់ម្ចាស់ផ្ទះពេលមានជនបរទេសមកស្នាក់នៅត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ចំពោះទីតាំងនេះបានបញ្ចូលវត្តមានជនបរទេសជូនម្ចាស់លំនៅដ្ឋានរួចរាល់ហើយ។