
(កំពង់ចាម) នៅរសៀលថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព រម្យណីយដ្ឋានធម្មជាតិ បឹងធំ និងកោះទួលសំពៅស្ថិតក្នុងស្រុកព្រៃឈរ ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋានសិក្សា រៀបចំកែច្នៃ រម្យណីយដ្ឋានធម្មជាតិបឹងធំ និងកោះទួលសំពៅ រួមនិងកោះលោកយាយពៅ ឲ្យក្លាយទៅជាកន្លែងកំសាន្តមួយគួរជាទីទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកសម្រាកលម្ហែ កំសាន្ត និងការទទួលទានអាហារតាមបែបលក្ខណៈធម្មជាតិពិតៗ ដែលបងប្អូនប្រជាពលរដ្ឋយើង បានដាំដុះ និងនេសាទបានពីផ្ទៃបឹងដ៏ធំមួយនេះ។


