ក្នុងពិធីនោះ ទទួលបានការស្វាគមន៍ យ៉ាងរាក់ទាក់ និងកក់ក្ដៅបំផុតពីលោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេខេត្តប៊ិញភឿក ព្រមទាំង ប្រជាជនវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរង ខេត្តកំពង់ចាម បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ ថ្នាក់ដឹកនាំខេត្តប៊ិញភឿកនិងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ លោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញភឿក និងលោក ជំទាវ តុន ង៉ុក ហាញ់ លេខាបក្សខេត្ត  ដែលបានខិតខំ ដឹកនាំខេត្តប៊ិញភឿកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជន ក្នុងខេត្តទាំងមូល ។

ឯកឧត្តម សូមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តកពង់ចាម និងខេត្ត ប៊ិញភឿក និងសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តទាំងពីរ និងបន្តពង្រឹងពង្រីកបន្ថែមទៀត នាពេលអនាគត ដើម្បីជាប្រយោជន៏ទៅវិញទៅមកនៃប្រជាជន និងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពនៃប្រទេសកម្ពុជា វៀតណាម។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមប្រសិទ្ធិពរជ័យសិរីសួស្ដី ដល់ លោកជំទាវថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តប៊ិញភឿកសូមបានប្រកបទៅដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ។

សូមបញ្ជាក់ផងដែរថា ក្រៅពីប្រតិភូខេត្តកំពង់ចាម ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាប្រតិភូ មកពីខេត្តសម្ព័ន្ធមេត្រីភាព ចំនួន ៥ផ្សេងទៀត រួមមាន :ខេត្ត ក្រចេះ  ខេត្ត មណ្ឌលគិរី   ខេត្ត កំពង់ធំ   ខេត្ត ស្ទឹងត្រែង ខេត្ត ត្បូងឃ្មុំ ៕