ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ បានផ្ដល់បទសម្ភាសន៍ជា មួយក្រុមការងារវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្ដីពីវឌ្ឍនភាពឆ្នាំរយៈពេលពេញមួយឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុជាតិកម្ពុជា  ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម មានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៨ មណ្ឌលសុខភាពចំនួន ៩៦ កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ៤ កន្លែង។

ក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរបានសម្រេចបានការងារជាច្រើនក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា ការពិនិត្យពិគ្រោះជំងឺក្រៅ ,ជំងឺសម្រាកពេទ្យ សម្រាលកូននៅមូលដ្ឋានសុខាភិបាល ,ពិនិត្យ ពិគ្រោះយោបល់ស្ត្រីមានផ្ទៃពោះ និងការមកទទួលវ៉ាក់សាំងរបស់កុមារជាដើម។

ឯកឧត្តមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ នេះ មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានដាក់ ចេញផែនការជាច្រើន ដើម្បីធានាសុខមាលភាពសាធារណៈប្រជាជនក្នុងខេត្តដូចជា៖
កែលម្អហេដ្ឋារចនាសម្ព័ន្ធ (ជួសជុល និងសាងសង់ថ្មី) ,បំពាក់ឧបករណ៍សម្ភារៈពេទ្យទៅតាមស្តង់ដារ , បំពេញបន្ថែម និងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីពេទ្យ ,ពង្រឹងក្របសីលធម៌វិជ្ជាជីវៈដល់បុគ្គលិកសុខាភិបាល ,ពង្រឹងការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/៧ថ្ងៃ ,ពង្រឹងអនាម័យបរិស្ថាន ទាំងក្នុង និងក្រៅអាគារផងដែរ៕