

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមតែងតែស្នើដល់អាជីវករលក់ដូរក្នុងផ្សារនានានៅក្នុងខេត្តកំពង់ចាមកុំឲ្យមានការលក់ដំឡើងថ្លៃជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន និងពិធីបុណ្យផ្សេងៗទៀត ហើយក្រុមការរបស់មន្ទីរពាណិជ្ជកម្មខេត្តតែងតែចុះពិនិត្យចំពោះរាល់តំលៃទំនិញនានានៅតាមផ្សារជារៀងរាល់ថ្ងៃផងដែរ។ បើតយោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមបានបញ្ជាក់នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៥ថានៅផ្សារបឹងកុក ក្រុងកំពង់ចាមចំពោះតំលៃសាច់ជ្រូកសុទ្ធ និងសាច់ជ្រូក៣ជាន់មានតំលៃ១៧០០០រៀលក្នុង១គីឡូក្រាម បើធៀបទៅនឹងប៉ុន្មានថ្ងៃមុនគឺឡើងថ្លៃ១០០០រៀលក្នុង១គីឡូក្រាម ចំពោះតំលៃសាច់មាន់ស្រែតំលៃ២៩០០០រៀលក្នុង១គីឡូក្រាម ឡើងថ្លៃ២០០រៀល ។ ហើយតំលៃសាច់គោ២៨០០០រៀល ត្រីរ៉ស់ស្រែ១៦០០០រៀល សាច់ទា១៦០០០រៀល សាច់មាន់ចិញ្ជឹម១២០០រៀល ដែលសាច់ទាំងអស់នេះគឺមានតំលៃថេរដដែល។ ជាមួយគ្នានេះចំពោះតំលៃ អង្គរ ខ្ទឹមស បន្លៃរួមផ្សំនានា ល្ង ហ្គាស ធ្យូង សាំងជាដើមគឺមិនឡើងថ្លៃនោះទេ។





ទន្ទឹមនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៥នេះដែរ នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៥នេះសង្កេតឃើញថាឃើញមានបងប្អូនប្រជាពលរដ្ឋខ្លះដែលមានខ្សែស្រឡាយចិនបាននាំគ្នាឡើងផ្សារមួយចំនួនក្នុងក្រុងកំពង់ចាមដើម្បីទិញទំនិញផ្សេងៗដូចជាផ្លែឈើ ផ្កា ភេសជ្ជៈ ម្ហូបអាហារ របស់របរសែន ដើម្បីធ្វើម្ហូបសែនទៅតាមទំនាមទំាលាប់រប់ពួកគាត់។ បើតាមប្រជាពលរដ្ឋមួយរូបគាត់បានលើកឡើងថាគាត់មកទិញម្ហូបអាហារ និងគ្រឿងសំណែនថ្ងៃនេះទុកជាមុនសិន ជៀសវាងការឡើងផ្សារចំថ្ងៃសែន ដែលមានមនុស្សច្រើន និងមានតំលៃថ្លៃជាងរាល់ដង៕

