(កំពង់ចាម): នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០៥ លោក ឃន ប្រុស នាយរដ្ឋបាលខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំស្ដីពីនីតវិធី នឹងគោលការណ៍សំខាន់ៗ នៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការចូលរួមពីពន្ធដាខេត្ត រតនាគានឹងអ្នកទទួលការដេញថ្លៃក្នុងខេត្តកំពង់ចាម

ក្នុងឱកាសនេះដែរ លោក ឃន ប្រុស បានមានប្រសាសន៍ ចង់អោយបងប្អូន ទទួលគម្រោងអាជីវកម្មរបស់ឃុំ សង្កាត់ ត្រូវមានការច្បាស់លាស់ ហើយនឹងត្រឹមត្រូវទៅតាមវិធានការរបស់រដ្ឋបាលខេត្ត ហើយធ្វើទៅតាមវិតិវិធីអោយបានល្អក្នុងពេលដេញថ្លៃ ។

លោក ឃន ប្រុស សូមអោយអ្នកទទួលការរក្សាសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយទៅតាមការរៀបចំរបស់គណៈកម្មការលទ្ធកម្ម នៃការដេញថ្លៃ ហើយកុំបង្កភាពរញ៉េរញ៉ៃនៅក្នុងការដេញថ្លៃ បេីមានអ្នកទទួលការមួយណាដែលបង្កអោយមានភាពរញ៉េរញ៉ៃ មិនគោរព ប្រព្រឹត្តបំពានល្មើសនឹងការណែនាំនេះ រដ្ឋបាលខេត្ត នឹងចាប់វិធានការតាមផ្លូវច្បាប់ជាធរមាន៕