
(កំពង់ចាម) ទំនាស់រវាងអាជីវករពិឃាតសត្វ និងអ្នកវិនិយោគ(ភាសុីសត្វឃាត) នៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឯកភាពទទួលយកដំណោះស្រាយ តាមគោលនយោបាយឈ្នះឈ្នះ របស់រដ្ឋបាលខេត្តកំពង់ចាម ។



កិច្ចប្រជុំដោះស្រាយវិវាទនេះ បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណះភិបាលខេត្តកំពង់ចាមនឹងតំណាងអោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណះភិបាលខេត្តកំពង់ចាម នឹងមន្ទីរពាក់ព័ន្ធ នៅផ្សារព្រែកដំបូក នៅស្រុកស្រីសន្ធរ ។
ក្រោយពីបានប្រជុំសម្របសម្រួល របស់ឯកឧបត្ថមប្រធានអង្គប្រជុំ ជាមួយភាគីទំនាស់រវាងម្ចាស់វិនិយោគភេទប្រុស ឈ្មោះ ឈន សុីវឡេង និង អាជីវករចំនួន៤នាក់ ទី ១ឈ្មោះ ហុង គឹម ទី២ ឈ្មោះ ថន ស្រីអូន ទី៣ ឈ្មោះ សុក គឹមអាង និងទី៤ ភេទ ឈ្មោះ ហួត ប៉ោងលាង បានយល់ព្រមបញ្ចប់សំណុំរឿងវិវាទ ដោយត្រូវអនុវត្តដូចខាងក្រោម
១ ម្ចាស់វិនិយោគត្រូវអនុវត្តទៅតាមសៀវភៅបន្ទុកភាសុីសត្វឃាត
២ ម្ចាស់វិនិយោគត្រូវទទួលបន្ទុកលេីការចំណាយលេីថ្លៃអគ្គិសនី ទឹក
៣ អាជីករត្រូវទទួលបន្ទុកលេីចំណាយលើថ្លៃអុសដុតដោយខ្លួនឯង
៤ អាជីវករយល់ព្រមដកពាក្យបណ្ដឹងពីរដ្ឋបាលខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្ដិតមេដៃទៅ
៥ រដ្ឋបាលស្រុកស្រីសន្ធរ ត្រូវទទួលការងារពិនិត្យតាមដាន អនុវត្តការងារយកភាសុីរបស់ម្ចាស់វិនិយោគពីអាជីករពិឃាតសត្វ ។
ក្នុងករណីនេះដែរ គូភាគីទាំងសងខាង សុខចិត្តផ្ដិតមេដៃបញ្ចប់វិវាទភាសុីសត្វឃាតដ្ឋាន នៅមុខក្រុមការងារសម្របសម្រួលទំនាស់សត្វឃាត ចាប់ពីពេលនេះទៅ ៕


