
(កំពង់ចាម) កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
មន្ត្រីនគរបាល បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ ។
សមត្ថកិច្ចឲ្យដឹងទៀតថា សមត្ថកិច្ចប្រើប្រាស់កម្លាំងសរុប ៣៩នាក់ ដឹកនាំដោយស្នងការរង ៣រូប បានចុះអនុវត្ត៣គោលដៅ :
-គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ
-គោលដៅទី២ : ឃុំផ្ដៅជុំ ស្រុកជើងព្រៃ
-គោលដៅទី៣ : សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ក្នុងនោះ បានត្រួតពិនិត្យ រថយន្ត : ៥៨គ្រឿង ម៉ូតូ : ៥៧គ្រឿង ។