(កំពង់ចាម) មន្ត្រីបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាខេត្តកំពង់ចាម នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានចុះចាក់ថ្នាំបង្ការជំងឺសារទឹកដល់សត្វគោក្របីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ។
បើតាមមន្ត្រី នៃមន្ទីរកសិកម្មខេត្តកំពង់ចាមបានឲ្យដឹងថា មន្រ្ដីការិ.ផលិតកម្ម និងបសុព្យាបាល បានសហការជាមួយមន្រី្ដការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀម បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងភ្នាក់ងារសុខភាពសត្វភូមិ។
ជាលទ្ធផល មន្ត្រីជំនាញបានចាក់វ៉ាក់សាំងគោ សរុបចំនួន ៥១០ក្បាល និងចាក់ក្របីបាន ៦០ក្បាល។
នៅថ្ងៃដដែលនេះដែរ នៅឯស្រុកបាធាយ មន្ត្រីការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុកបាធាយ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាព សត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋ ដោយចាក់បានសត្វសរុបចំនួន ២២៦ក្បាល ក្នុងនោះសត្វគោចាក់បានចំនួន ១២២ក្បាល និងសត្វក្របីចាក់បានចំនួន ១០៤ក្បាល ផងដែរ ៕