ស្រុកចំការលើ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងឯកឧត្ដម អ៊ុន  ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតសមាគមមូលនិធិគ្រូបង្រៀន នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ។ ចូលរួមក្នុងពិធីនោះផងដែរ ក៏មានវត្តមានរបស់លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូ សរុបចំនួន៖ ៨២០នាក់ ស្រី៣៨១នាក់ ។ កម្មវិធីនេះបានព្រឹត្តិទៅនៅបរិវេណសាលាស្រុកចំការលើ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម៕