(កំពង់ចាម) លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំ កិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពដំណើរការនៃការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព ។

ពិធីនោះក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកស្រីនាយករដ្ឋបាលក្រុង លោកនាយករងរដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំងបួនផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលក្រុង បានមានប្រសាសន៍ណែនាំដល់លោក លោកស្រី ចៅសង្កាត់ទាំងបួន ធ្វេីយ៉ាងណាអនុវត្តន៍កិច្ចការងារនេះប្រកបដោយឆន្ទៈ ស្មោះត្រង់ និងតម្លាភាព ជាមួយនឹងប្រជាពលរដ្ឋ ដែលជាពិសេសត្រូវអនុវត្តន៍ឱ្យបានទៅតាមគោលការណ៍ណែនាំ លក្ខន្តិកៈនានា ដែលមានចែងនៅក្នុងច្បាប់ ក្នុងគោលដៅដេីម្បីរួមចំណែកអភិវឌ្ឍន៍រួមគ្នាប្រកបដោយចីរភាព លេីសពីនេះទៀត ត្រូវគោរព និងការចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីឱ្យប្រទេសម្ពុជារបស់យេីងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត ។