(កំពង់ចាម) នៅថ្ងៃទី ០១ ខែ មករាឆ្នាំ២០២៥ នេះ មានករណីភ្លើងឆេះកញ្ច្រាំងស្រូវ ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក ទុន ណេត អភិបាលស្រុកកំពង់សៀមបានឲ្យដឹងថា ករណីអគ្គីភ័យនេះ ក្រោយពេលទទួលបានព័ត៌មានភ្លាមលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង បានរាយការណ៍ជូនលោកអធិការនគរបាលស្រុកកំពង់សៀម ភ្លាមនោះលោកអធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង ចុះទៅពន្លត់ភ្លើងឆេះកញ្ច្រាំងស្រូវនៅដីស្រែ រហូតបានរលត់១០០% ផ្ទៃដីដែលឆេះនោះមានទំហំចំនួនប្រហែល ០៣ហិចតា ដោយពុំមានឆេះសម្ភារ: និងផ្ទះសម្បែងប្រជាពលរដ្ឋទេ ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន។