

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវិជ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតធ្វើរដ្ឋបាលជំហរ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
មន្ត្រីអាវុធហត្ថបានអ្នកដឹងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យកម្លាំងសមត្ថកិច្ចយើងធ្វើរដ្ឋបាលជំហរ ចុះល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
មន្ត្រីដដែលបានបញ្ជាក់ថា ចាប់ពី ល្ងាចថ្ងៃទី២៣-០១-២០២៥ ដល់ម៉ោង ២០”០០នាទីថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើសកម្មភាពចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហរចល័តតាមដងផ្លូវនោះ សមត្ថកិច្ចអាវុធហត្ថ មិនបានជួបប្រទះបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។
