(កំពង់ចាម) លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណង ដើម្បី ពង្រឹងលើការងារដឹកនាំ គ្រប់គ្រង ។

កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្នុងគោលបំណង ពង្រឹងលើការងារដឹកនាំ គ្រប់គ្រង ការងារបង្រៀន និងរៀន ការងារបរិស្ថាន នៃវិទ្យាល័យនរោត្តម រណឫទ្ធិ.គន្ធបុប្ផា ដែលមានសមាសភាពចូលរួម÷ -លោកអនុប្រធានមន្ទីរ២នាក់ -លោកប្រធាន/អនុប្រធាន ការិ.បុគ្គលិក២នាក់ -លោកប្រធាន/អនុប្រធានការិ.អធិការកិច្ច២នាក  -លោកប្រធាន/អនុប្រធានការិ.មធ្យម២នាក់  -លោក/លោកស្រី អនុប្រធានការិ.ប្រឡង២នាក់  -លោក កយ ចន្ធី អភិបាលរងស្រុកព្រៃឈរ-ប្រធាន និងមន្ត្រី អយក.ស្រុកព្រៃឈរ២នាក់ និងលោកនាយកនាយករង-នាយិការង និងលេខាសាលា ន.រណ គន្ធបុប្ផា។