កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានអញ្ជេីញនាំយកអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកចំនួន១០គ្រួសារ ស្ថិតនៅភូមិថ្នល់បត់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូ មី១០កញ្ចប់ ទឹកស៊ីវអុីវ០១យួរ ប្រេងឆា០១ដប់ និងត្រីខ ២កំប៉ុង ព្រមទាំងបានជួយឧបត្ថម្ភ:ថវិកាដល់ប្រជាការពារភូមិផងដែរ ។