ស្រុកជើងព្រៃ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវត្តចំនួន ៣វត្ត ស្ថិតក្នុងឃុំ៣ដូចខាងក្រោម៖១-វត្តបទុមារាម ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ២-វត្តជោតនារាម ហៅវត្តខ្នុរដំបងលិច ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង៣-វត្តមុសិខារាម ហៅវត្តផ្តៅជុំ ស្ថិតក្នុងភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ក្នុងឱកាសនោះលោកអភិបាលស្រុក បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ ពុទ្ធបរិសទ ចំណុះជើងវត្ត ព្រមទាំងបាននាំយកនូវទេយ្យវត្ថុ ប្រគេនព្រះសង្ឃក្នុង១វត្តរួមមាន៖ ចង្ហាន់ចំនួន ៣ស្រាក់ ទឹកសុទ្ធ ចំនួន ២កេស ទឹកផ្លែឈើ ចំនួន ២កេស មី ចំនួន ២កេស ស្លាដក់ចំនួន ១ ផ្លែឈើ ១កន្រ្តក់ ថវិកា ១.០០០.០០០រៀល បានជូនថវិកាដល់ លោកតា លោកយាយ និងកម្លាំងប្រជាការពារ។ ជាពិសេសឆ្លើយតមតាមការសំណូមពររបស់ប្រជាពលរដ្ឋនៅវត្តបទុមារាម លោកអភិបាលស្រុកបានឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារសម្រាប់ជួលធុងបាសរាំលេងកម្សាន្តពេលបុណ្យភ្ជំបិណ្ឌ។