ស្រុកចំការលើ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលេី ព្រមទាំងលោក ប៊ិន ជីវន្តមុនីរ: អភិបាលស្តីទីនៃគណ:អភិបាលស្រុកចំការលើ បានអញ្ជើញចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាព និងការបើកវេទិការសាធារណ: នៅភូមិអូរដា ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋបានស្នើសុំ និងសំណូមពរចំនូន០៣ចំនុច ហើយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានដោះស្រាយជូនប្រជាពលរដ្ឋបានទាំងអស់ ។
ក្នុងនោះមានការចូលរួមពីរក្រុមការងារចុះជួយឃុំ រដ្ឋបាលស្រុក អង្គភាពពាក់ពន្ឋ័ រដ្ឋបាលឃុំ អាជ្ញាធរភូមិនិងប្រជាពលរដ្ឋសរុបចំនួន៧៥នាក់ស្រី២៥នាក់ ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានជម្រាបជូនពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ការគិតគួរពីសុខទុក្ខ និងលើកស្ទួយពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងរបស់រាជរដ្ឋបាលភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ។