រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម ព្រមទាំងលោកជំទាវ ញូង ចរិយា បានដឹកនាំមន្ត្រី នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌ វេនទី ១១ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម។
ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្គរទម្ងន់ ១០០ គីឡូក្រាម, ទឹកសុទ្ធ ៧កេស ,ទឹកក្រូច ៧កេស, ត្រីខ ១កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ , ទឹកដោះគោ ១កេសធំ , ស្កសរ ៥ គីឡូក្រាម , តែ ៥ គីឡូក្រាម , និងថវិកា ជាង ៤លានរៀល ។ ដោយឡែក ផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ ព្រះអង្គ និងបច្ច័យក្នុង ១អង្គ ១០ ម៉ឺនរៀលផងដែរ។