កំពង់ចាម៖ នាព្រឹកថ្ងៃទី២៩ កញ្ញានេះ ត្រូវនឹងថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៤ ស្ថិតក្នុងឃុំចំនួន២ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ដូចខាងក្រោម៖
១-ឃុំខ្នុរដំបងចំនួន ២វត្ត

  • វត្ត គិរីមង្គលសាវ័នបារមីព្រះឱស្ទទិព្វ ហៅវត្តរវាងកើត
    -វត្ត សិរីខ្នុរដំបង ហៅខ្នុរដំបង
    ២-ឃុំគោករវៀង ចំនួន ២វត្ត
    -វត្ត បទុមារាម ហៅវត្តឈូក
    -វត្ត ប្រាសាទទួលបារមី ហៅវត្ត ទួលបារមី ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងធ្វើមរណកាលទៅកាន់លោកខាងមុខ។

ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ ក្នុងនាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តទាំងបួន និងឧទ្ទិសជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសបុព្វបុរស វិរៈជន កម្មាភិបាល និងយុទ្ធជនស្នេហាជាតិ។

ក្នុងកិច្ចប្រកបដោយកុសលផលបុណ្យនេះដែរ ឯកឧត្តមបណ្ឌិត សហការី ព្រមទាំងប្រជាពុទ្ធបរិស័ទ ក៏បានអញ្ជើញប្រារព្ធកិច្ចវេប្រគេនចង្ហាន់ រួមទាំងទេយ្យទានក្នុង១វត្តៗទទួលបាន អង្ករ ១០០kg ទឹកផ្លែឈើ៥កេស ទឹកសុទ្ធ៥កេស ត្រីខកំប៉ុង ១កេសធំ មីម៉ាម៉ា១កេសធំ ស្លាដក់១ ចង្ហាន់២ស្រាក់ ផ្លែឈើ១កន្រ្តក់ និងបច្ច័យកសាងវត្តចំនួន ២.៨០០.០០០រៀល ដល់ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ ដោយព្រះអង្គបាននិមន្តសូត្រព្រះធម៌ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃនៃពិធីបុណ្យកាន់បិណ្ឌវេនទី១២នេះ ជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ជាកិច្ចបង្ហើយបុណ្យ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ក៏បានប្រគេន និងជូនបច្ច័យដល់ព្រះគ្រូចៅ អធិការវត្ត ព្រះសង្ឃ តាជី យាយជី គណៈកម្មការអាចារ្យវត្ត  កម្លាំងប៉ូលីស និងប្រជាការពារផងដែរ។

👉ក្នុងពិធីកាន់បិណ្ឌខាងលើឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានចំណាយអស់ថវិកាចំនួន ២៦.៧០០.០០០ រៀល។
+ឯកឧត្តម អ៊ុំ វាសនា ជំនួយការសម្តេចនាយករដ្ឋមន្ត្រី ថវិកាចំនួន ៤០០.០០០ រៀល
+លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ ថវិកា ១.៣០០.០០០ រៀល
+លោក ខាត់ សុខន ប្រធានការិយាល័យ ដនសភស្រុក ថវិកា ២.៤៤៨.០០០ រៀលនិង២០០ដុល្លារ
+លោក ហួត សុខា ប្រធានគណៈអាជីវករផ្សារ ២៤០.០០០ រៀល៕