ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញចូលរួម ជាអធិបតីក្នុងពិធីកាត់ស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ស្គន់។
សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តិទៅទូទាំងប្រទេស មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែតុលា ឆ្នាំ ២០២៤។ ដោយឡែក នៅស្រុកជើងព្រៃ មានមណ្ឌលប្រឡងចំនួន ២មណ្ឌល គឺ៖ មណ្ឌលបឋមសិក្សា ហ៊ុន សែន ស្គន់ មាន ២១បន្ទប់ បេក្ខជនចូលរួមសរុប ៥១៧នាក់ ស្រី ៣០១នាក់ និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្គន់ មានចំនួន ៣១បន្ទប់ បេក្ខជនចូលរួមប្រឡងចំនួន ៧៦០នាក់ ស្រី ៤៤២នាក់។