ស្រុកកងមាស ៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកម៉ុក រ៉ាសឿន អភិបាលរងនៃគណៈអភិបាលស្រុកកងមាស និងលោក តូ រិទ្ធិយ៉ា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយឃុំរកាអារ និងជាប្រធានក្រុមការងារចុះជួយភូមិព្រែកលីវទី៣ ចួលរួមជាមួយព្រះសង្ឃ ក្រុមប្រឹក្សាឃុំ មេភូមិ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ សិស្សានុស្ស និងប្រជាពលរដ្ឋ ដាំកូនឈើ ចំនួន១.៣០០ដើម នៅលើទំនប់អាង និងទំនប់ព្រែកអ៊ុន ស្ថិតក្នុងភូមិព្រែកលីវទី១.ទី២.ទី៣ និភូមិព្រែកលីវទី៤ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ។