នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសដៅសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលាប្រជុំសាលាខេត្តកំពង់ចាម៕