នារសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងអញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំប្រារព្វពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនីរោងចក្រ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។