រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Butchanda Vongsey

កំពង់ចាម៖ ដើម្បីរក្សាតម្លាភាពរវាងក្រុមអាជីវករ អ្នកលក់ដូរទំនិញ ជាមួយនឹងប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញផ្សេងៗឱ្យជៀសផុតពីការបន្លំភ្នែកជញ្ជីង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ចាម ដឹកនាំដោយលោក ពូន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម សហការនឹងអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានចុះបំពាក់ជញ្ជីងគំរូចំនួន ៣ទីតាំងផ្សេងគ្នា ក្នុងផ្សារកំពង់ចាម គឺផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ផ្សារផ្អាវ ស្រុកបាធាយ និងផ្សាភ្នំ ស្រុកកំពង់សៀម ។ លោក ពូន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ចាម បានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណកម្មាការផ្សារទាំង៣ បានដំឡើងជញ្ជីងគំរូដែលមានសុក្រឹតភាពច្បាស់លាស់ជាច្រើនទីតាំង ដល់ប្រជាពលរដ្ឋ ដែលទិញទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ នៅក្នុងផ្សារ ដើម្បីប្រើប្រាស់ក្នុងការថ្លឹង ផ្ទៀងផ្ទាត់គីឡូជាមួយភ្នែកជញ្ជីងរបស់អ្នកលក់ ជៀសវាងការខាតបង់នានា។ លោក ពូន រុន […]

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំ ភូមិ នាំយកថវិកា ព្រមទាំងគ្រឿងឧបភោគរិភោគ ទៅចូលបុណ្យសព លោក ហ៊ំ គ្រុយ អតីតសមាជិកក្រុមប្រឹក្សាឃុំគោករវៀងដែលបានទទួល មរណភាពដោយរោគាពាធ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ចំពោះបច្ច័យ និងសម្ភារៈរួមមាន៖ ថវិកាសមាគមន៍ក្រុមប្រឹក្សាឃុំ ២.០០០.០០០រៀល ថវិកា លោក ខាត់ សុខន ចំនួន ៥០០.០០០រៀល ក្រុមការងារចុះជួយឃុំគោករវៀងរួមមាន៖ អង្ក ២បេ ស្មើនឹង ១០០គីឡូក្រាម ទឹកក្រូច+ទឹកផ្លែឈើចំនួន ១០កេះ ទឹកសុទ្ធចំនួន ២០យួរ ថវិកាចំនួន ១.០០០.០០០រៀល បន្ទាប់មកលោកអភិបាលស្រុក និងក្រុមការងារក៏បានចូលបុណ្យសពឈ្មោះ ឯម បាន ភេទ ស្រី ដែលមានទីលំនៅក្បែរនោះ ព្រមទាំងចូលបច្ច័យបុណ្យចំនួន […]

នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកា ចំនួន ៤០.២០០.០០០រៀល ដល់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ អាជ្ញាធរភូមិផ្ដៅជុំកើត ភូមិចាំនាង និងប្រជាពលរដ្ឋរស់នៅឃុំផ្ដៅជុំ ដែលបានលើកឡើងនូវសំណើសុំ នានា នៅក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ នៅក្នុងឃុំផ្ដៅជុំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

(កំពង់ចាម) នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្ដកំពង់ចាមបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាជាតិពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្ដិភាព” ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ គរុសិស្សសាលាភូមិភាគ គរុសិស្សសាលាគរុកោសល្យខេត្ដ យុវជន ស.ស.យ.ក សិស្សមធ្យមសុខាភិបាលភូមិភាគ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណរមណីយដ្ឋាន វប្បធម៌ប្រវត្ដិសាស្ដ្រ ប្រាសាទនគរបាជ័យ ស្ថិតនៅភូមិជង្ហុក  ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តម គន់ សុភា ​ មានប្រសាសន៍ថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តក្នុង​ខេត្តកំពង់ចាម មានការកើនឡើងថែមទៀតនោះ យើងបានផ្តោតពីសារៈសំខាន់​ នៃភាពស្អាតរបស់ទីក្រុង និងទីប្រជុំជន​សំដៅ​ចូលរួមធ្វើឱ្យបរិស្ថានស្អាត ប្រកបដោយអនាម័យ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងការធានានូវសុខសុវត្ថិភាពពេញលេញ​មានការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពជាដើម។ ឯកឧត្តម អភិបាលរងខេត្ត បន្តថា ការប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកនាថ្ងៃនេះគឺដើម្បីជាការបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ ស្វែងយល់ពីចំណុចប្រសព្វ នៃទេសចរណ៍ និងការកសាងសន្ដិភាពគូសបញ្ជាក់ពីរបៀប នៃការធ្វើដំណើរ ការផ្លាស់ប្ដូរវប្បធម៌ និងការអនុវត្ដទេសចរណ៍ប្រកបដោយចីរភាព […]

ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពដំណាក់កាលទី២ និងអបអរសាទរទិវាសុខភាពភ្នែកពិភពលោក “ស្រលាញ់សុខភាពភ្នែកកូនអ្នក” ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកចូលរួមសរុបប្រមាណ ១០០នាក់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារវិនិយោគលើវិស័យកសិកម្មរវាងប្រទេស ចិន-ម៉ាឡេស៊ី-ថៃ-សឹង្ហបូរី-កម្ពុជា ដោយមានការចូលរួម ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីសមាជិក សមាជិកាសភាពាណិ្ជកម្ម និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចពិភាក្សាប្រកបទៅដោយរលូន និងទទួលលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សំគាល់ ដោយភាគី ទាំងពីរ យល់ព្រមចុះកិច្ចព្រមព្រៀង អនុស្សរណ:នៃការយោគយល់ (MOU) គោលបំណង់នៃការចុះ MOU គឺដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមគ្នាអភិវឌ្ឍ និងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ក្នុងខេត្តកំពង់ចាម-មណ្ឌលគិរី។ ម្យ៉ាងវិញទៀតក្នុងកិច្ចភាក្សានេះ វិនិយោគិនបរទេស ផ្តោតសំខាន់លើការទិញអង្ករពីខេត្តកំពង់ចាម ។

ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់សេចក្ដីព្រាងពិធីសារ ស្ដីពីការពិនិត្យ និងការឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត ក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាក្រសួងសុខាភិបាល នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។