រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Hong MengHea

កំពង់ចាម, នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ «ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា » ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

កិច្ចប្រជុំ​សាមញ្ញ​លេីកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ កំពង់ចាម,នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញ​លេីកទី៤​ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំបានឆ្លង​ និងអនុម័តលេីការងារដូចខាងក្រោម:​ ១.កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញលេីកទី៣​ របស់ក្រុមប្រឹក្សាខេត្ត។​ ២.របាយការណ៍​ការងារប្រចាំខែសីហា​ របស់រដ្ឋបាលខេត្ត។​ ៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។​ ៤.បញ្ហាផ្សេងៗ។

កំពង់ចាម, ដេីម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ នៅតាមព្រែក បឹង និងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ និងស្រុកកងមាស ។ កាលពីនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការ ជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ និងស្រុកកងមាស នឹងដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនប្រាំទីតាំង ផ្សេងគ្នា ក្នុងនោះភូមិសាស្ត្រស្រុកទាំងបីនោះ ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។

ក្រុងកំពង់ចាម, នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ខា វល័ក្ខ អភិបាលរងក្រុង តំណាងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម អញ្ជេីញដឹកនាំក្រុមការងាររៀបចំវេទិកា សាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ។ ដែលវេទិកានេះ នឹងប្រព្រឹត្តទៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ។

ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ឈិត ណារី សមាជិកក្រុមប្រឹក្សា តំណាងលោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ។ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិ. ប្រធានអង្គភាព ចំណុះរដ្ឋបាលក្រុង និងលោក លោកស្រី ចៅសង្កាត់ទាំងបួន ។ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន២៦៧ នាក់ ស្រី១៣៥ នាក់ ស្ថិតនៅវត្តជោតនារាម (បឹងកុក )ភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

កំពង់ចាម, នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ឹម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន១គ្រួសារឈ្មោះ វ៉ន អិត រស់នៅភូមិ តាសែន ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានជីវភាពទីទល់ និងកំពុងជួបការលំបាក។សូមបញ្ជាក់ថា៖ លោកស្រី វ៉ន អិត អាយុ១៨ឆ្នាំ មានកូនចំនួន២នាក់(កំពុងពពោះកូនក្នុងផ្ទៃ ៧ខែ) ត្រូវប្តីចាកចោល រស់នៅជាមួយឪពុកម្តាយ រកស៊ីកាប់អុសលក់។ អំណោយដែលត្រូវប្រគល់ជូនរួមមាន៖អង្ករចំនួន២បេស្មើនឹង៥០គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេះ និងថវិកាចំនួន១០០.០០០រៀលបន្ទាប់មកលោកអភិបាលស្រុក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមបណ្តាខ្នងផ្ទះ និងជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

កំពង់ចាម, សារលិខិតអបអរសាទររបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវាយស៍ នៅខេត្តឃ្យុងសាបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក ” ភាពជាអ្នកដឹកនាំ និងកសាងសន្តិភាព “។

កំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាមសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជ្រាបថា៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាមនឹងដឹកនាំគណៈប្រតិភូ ទៅសួរសុខទុក្ខនាយទាហាន ពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលកំពុងឈរជើង ការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ពលរដ្ឋងាយរងគ្រោះ ចំនួន ៥១ គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា កំពង់ចាម, នៅព្រឹកថ្ងៃសុក្រ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក បាន ស្រេង ប្រធានគណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និង អ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ដែល […]

កំពង់ចាម, នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យក្រុមការងារចល័តរបស់ស្នងការនគរបាលខេត្ត ក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។ ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្ស អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា ក្មួយៗសិស្សានុសិស្ស ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ជាប់រវល់ការសិក្សា ទើបលោក បានចាត់ក្រុមការងារចល័ត នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនក្មួយៗ សិស្សានុសិស្ស តាមសាលារៀនតែម្ដង ដែលមកដល់ពេលនេះ ក្រុមការងារចល័ត បានអនុវត្តយុទ្ធនាការ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្សបាន ២១ វិទ្យាល័យហើយ ចំពោះនៅវិទ្យាល័យដែលមិនទាន់បានធ្វើ ក្រុមការងារ និងអនុវត្តទៅតាមផែនការបន្តទៀត ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងផែនការឆ្នាំ ២០២៤ នេះ សមត្ថកិច្ចអាជ្ញាធរខេត្តត្រូវខិតខំការធ្វើអត្តសញ្ញាណប័ណ្ណផ្ដល់ជូន ប្រមាណជា ១១៧,៦១១នាក់ ក្នុងនោះអ្នកដែលត្រូវផ្ដល់ថ្មី ១៧,៧៩១ នាក់ និងផ្ដល់ទុតិយតាប្រមាណ ១០ ម៉ឺនសន្លឹក […]