ស្រុកចំការលើ៖ នាព្រឹកទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកចំការលេី ពិធីនេះធ្វេីឡេីងនៅសាលាស្រុកចំការលេី ខេត្តកំពង់ចាម ។
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិសាស្រ្តស្រុកកងមាស និងស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពង់ចាម៖នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួនសរុប ០៣ករណី ស្រុក កងមាស ចំនួន០២ ករណី និង ស្រុកព្រៃឈរ ចំនួន០១ ក្នុងរដូវបិទនេសាទ ។ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយចុះបង្រ្កាបបទល្មើសបានចំនួន ០៣ទីតាំង នៅចំណុចតាឡាំង ឃុំមៀន ស្រុកព្រៃឈរ,ចំណុចវាលឆ និងចំណុចព្រែកស្រ៊ុន ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងនោះដែលវត្ថុតាងដែលរឹបអូសបានរួមមាន៖ ឧបករណ៍លូស្បៃមុងសរុប ២៥មាត់ របាំងស្បៃមុងប្រវែង ៧៦០ម៉ែត្រ , បង្គោលចម្រឹងចំនួន ៣៩០ដើម , ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ១៧០គីឡូក្រាម ចូលក្នុងបឹងធម្មវិញ៕
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។ ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា៕
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធិផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តផងដែរ។
កំពង់ចាម៖ នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រឹទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងក្រុមការងារបច្ចេកទេស លោកប្រធានមន្ទីរ បានចុះត្រួត ពិនិត្យមើលការស្ថាបនាផ្លូវក្រាលកៅស៊ូ,ស្ពាន,និងផ្លូវជន់លិចដោយទឹកភ្លៀង ។
កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តចំនួន៤ ក្នុងឃុំចំនួន២ រួមមាន វត្តសំរិទ្ធជ័យ ហៅវត្តខ្នារ វត្តជយោរាម ហៅវត្តស្តើងជ័យ ឃុំស្តើងជ័យ វត្តឧទុម្ពរ ហៅវត្តទំពរ និងវត្តពោធិរតនារាម ហៅវត្តស្អាង ស្ថិតក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។ ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី៧ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ធិត បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក […]
ស្រុកស្ទឹងត្រង់៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារចូលរួមវេទិកាសាធារណៈ នៅបរិវេណអនុវិទ្យាល័យអូរម្លូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ស្រុកជើងព្រៃ៖នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ីម គង់ អភិបាលនៃគណ:អភិបាលស្រុក ជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។ កិច្ចប្រជុំនេះដោយមានការចូលរួមពីសំណាក់ អភិបាលរងស្រុក នាយករដ្ឋបាល , លោក លោកស្រីនាយករងរដ្ឋបាល , លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី , លោក លោកស្រីប្រធានការិយាល័យ អង្គភាព ចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ លោក លោកស្រីស្មៀនឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល លោក លោកស្រីនាយកវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងប្រធានមណ្ឌលសុខភាព ទាំង៧ ក្នុងស្រុកជើងព្រៃផងដែរ។
កំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា មានគណនី ហ្វេសប៊ុកឈ្មោះ Goy Chan ត្រូវបានយករូបថតឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម ទៅប្រើជារូបប្រូហ្វាលនៃគណនីហ្វេសប៊ុកខាងលើដោយគ្មានការអនុញ្ញាត ហើយម្ចាស់គណនីនេះ បានធ្វើការបញ្ចេញមតិ និងចែករំលែកព័ត៌មាន និងឃ្លីបវីដេអូញុះញង់មួយចំនួនផងដែរ។ ឆ្លើយតបនឹងកណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជន និងអ្នក សារព័ត៌មាន មេត្តាជ្រាបដូចខាងក្រោម៖ ១.ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មានគណនីហ្វេសប៊ុកតែមួយគត់ មានឈ្មោះ Un Chanda និងទំព័រហ្វេសប៊ុក (Facebook Page) តែមួយដូចគ្នា មានឈ្មោះ “អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម/ Un Chanda governor of Kampongcham Province” និងមានសញ្ញា ✓ ពណ៌ខៀវ។ ២. រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបដិសេធរាល់ការបញ្ចេញមតិ ឬការចែករំលែក […]
ស្រុកចំការលើ៖នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ហាក់ សុវីរ៉ានី អភិបាលរងស្រុក តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ(ស្តីទី) បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ របស់ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ថ្នាក់ស្រុក នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលេី ខេត្ដកំពង់ចាម ។ កិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធានអង្គភាព ការិយាល័យជុំវិញ និងចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោកមេឃុំ/ជំទប់ឃុំ ប្រធានមណ្ឌលសុខភាពឃុំទាំង៨ និងលោកមេភូមិពាក់ព័ន្ធ សរុប ៤៤នាក់ ។