កំពង់ចាម, នាព្រឹកថ្ងៃថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការរៀបចំដែនដី ខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ជាតិ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវជុំរុញមន្ត្រីភូមិបាលឱ្យពន្លឿនការចុះបញ្ជីដីធ្លី ធ្វើយ៉ាង ណាត្រូវបន្តការបង្កើនល្បឿននៃការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានសម្រេចតាមផែនការ ចំពោះសំណង់គ្មានច្បាប់អនុញ្ញាត គឺត្រូវទប់ស្កាត់ ដោយផ្អាកការសាងសង់ ហើយត្រូវធ្វើការ ណែនាំឱ្យម្ចាស់សំណង់នោះទៅសុំច្បាប់ ក្រៅពីនោះសំណង់សាងសង់លើចំណីផ្លូវ គឺត្រូវទប់ ស្កាត់ឱ្យបានទាន់ពេលវេលា ពោលគឺមិនត្រូវអនុញ្ញាតឱ្យធ្វើការសាងសង់បានឡើយ ព្រោះប៉ះ ពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
ស្រុកបាធាយ៖ នាព្រឹកទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃ គណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិតីបក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនិតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ដសញ្ញាណកម្មនៅស្រុកបាធាយ ពិធីនេះធ្វេីឡេីងនៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម ។
ស្រុកបាធាយ÷នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ និងលោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងទាំង៣ ចូលរួមកាន់បិណ្ឌចវេនទី២ នៅវត្តបុទុមតារាម ហៅវត្តទួលចាន់ ស្ថិតនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងនោះផងដែរបានប្រគេនបច្ច័យសម្រាប់កសាងនូវសមិទ្ធផលក្នុងទីអារាមវត្ត ថវិកាចំនួន១,០០០,០០០រៀល ប្រគេនបច្ច័យបួនព្រះសង្ឃ ថវិកា២៣០,០០០រៀល ជូនចច្ច័យលោកអាចារ្យ គណៈកម្មការវត្ត ថវិកា៧ម៉ឹនរៀល និងឧបត្ថម្ភថវិកា កម្លាំងការពារថវិកា ចំនួន១០ម៉ឺនរៀល សរុបថវិកា ១,៤០០,០០០រៀល។
កំពង់ចាម, នាព្រឹក ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម រួមនឹងសហការី អញ្ជើញចុះពិនិត្យការសាងសង់ ទីតាំងស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី មួយទៀតនៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់។
កំពង់ចាម,នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ជឹម លាភី អភិបាលរងតំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុង អញ្ជើញដឹកនាំ លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង៤ ចូលរួមកិច្ចប្រជុំត្រៀមកិច្ចសហការអន្តរាគមន៍ស្បៀង គ្រាប់ពូជដំណាំក្នុងករណីមានតម្រូវការចាំបាច់ជួយដល់ប្រជាពលរដ្ឋ ឬកសិកររងគ្រោះ ឬខូចខាតដំណាំដោយសារទឹកជំនន់ តាមប្រព័ន្ធហ្សូម ។នៅសាលាក្រុងកំពង់ចាម វេលាម៉ោង ១៤:០០នាទីរសៀល។
កំពង់ចាម,នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កិច្ចប្រជុំសាមញ្ញលេីកទី៧ របស់គណៈកម្មាធិការកិច្ចការស្ត្រី និងកុមារក្រុងកំពង់ចាម ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោកស្រី ជា វិជ្ជនី ប្រធានគណៈកម្មាធិការ និងលោកស្រី រិន ធារ៉ា អភិបាលរង និងជាអនុប្រធានគណៈកម្មាធការ ។ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការ និងលោក លោកស្រី ប្រធាន គ ក សក សង្កាត់ទាំងបួន ស្ថិតនៅសាលប្រជុំ សាលាក្រុងកំពង់ចាម។
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី (ភ្នំហាន់ជ័យ) និងវត្តសន្ធររង្សី (ខ្ពបតាងួន) កំពង់ចាម.នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ អញ្ជើញចូលរួមរាប់បាត្រក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្តខ្ពបតាងួន ស្ថិតក្នុងឃុំខ្ទបតាងួន ស្រុកស្ទឹងត្រង់ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញអុចទៀនធូប បូជាផ្កាភ្ញី ដល់ព្រះពុទ្ធបដិមា និងចូលរួមឧទ្ទិស សូមឲ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានយោនយកកំណើត កើតនៅក្នុងទីឋាន ដ៏ខ្ពង់ខ្ពស់ សូមងាកបែក្រោយឲ្យពរជ័យដល់កូន ចៅ បានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូមឲ្យបារមីស័ក្ដិសិទ្ធិ នៅក្នុងលោកក៏ដូចជា […]
ស្រុកចំការលើ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលេី ព្រមទាំងលោក ប៊ិន ជីវន្តមុនីរ: អភិបាលស្តីទីនៃគណ:អភិបាលស្រុកចំការលើ បានអញ្ជើញចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-មានសុវត្ថិភាព និងការបើកវេទិការសាធារណ: នៅភូមិអូរដា ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋបានស្នើសុំ និងសំណូមពរចំនូន០៣ចំនុច ហើយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានដោះស្រាយជូនប្រជាពលរដ្ឋបានទាំងអស់ ។ ក្នុងនោះមានការចូលរួមពីរក្រុមការងារចុះជួយឃុំ រដ្ឋបាលស្រុក អង្គភាពពាក់ពន្ឋ័ រដ្ឋបាលឃុំ អាជ្ញាធរភូមិនិងប្រជាពលរដ្ឋសរុបចំនួន៧៥នាក់ស្រី២៥នាក់ ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានជម្រាបជូនពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ការគិតគួរពីសុខទុក្ខ និងលើកស្ទួយពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងរបស់រាជរដ្ឋបាលភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ។
ស្រុកជើងព្រៃ÷នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក គឹម បូរ៉ាឌី អភិបាលរង នៃ គណៈអភិបាលស្រុកជើងព្រៃ តំណាងលោក សុីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យច្រកចេញចូល នៃរដ្ឋបាលឃុំ សង្កាត់ ដើម្បីពង្រឹងចំណេះដឹងថ្មីៗបន្ថែមទៀត ដល់ មន្រ្តីទទួលបន្ទុកនៅតាមឃុំ និងស្រុក នៃរដ្ឋបាលស្រុកជើងព្រៃឱ្យកាន់តែមានសមត្ថភាព។
ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន ដឹកនាំ កម្លាំងអធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងពីអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន,ប្រជាការពារ និងប្រជាពលរដ្ឋ ជួយរុះរើល និងជញ្ជូនសម្ភារៈផ្ទះចំនួន០២ខ្នង នៅភូមិទី ឃុំកោះសូទិន ស្រុកកោះសូទិន ដែលប្រឈមរងគ្រោះ ចំងាយប្រវែង ៥០ ម៉ែត្រពីច្រាំងផ្លាស់ទៅទីតាំងដីរបស់បងបង្កើតបណ្ដោះអាសន្ន។