ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដកំពង់ចាម បានអញ្ជើញចុះជូននូវអំណោយមនុស្សធម៌ដល់ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅវត្តព្រៃឈរចំនួន១៧គ្រួសារ ស្ថិតនៅភូមិព្រៃឈរ ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចុះជូននូវអំណោយមនុស្សធម៌ដល់ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ នៅវត្តព្រៃឈរចំនួន១៧គ្រួសារ ស្ថិតនៅភូមិព្រៃឈរ និងក្នុងវត្តសង្កែចំនួន១៨គ្រួសារ ស្ថិតនៅភូមិសង្កែ ភូមិសេកយំ ភូមិជ្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៣៥ គ្រួសារ ដោយ០១គ្រួសារទទួលបាន អង្គរ មី ទឹកត្រី ស្ករស អំបិល ប៊ីចេង នំបុ័ង និងថវិកាម្នាក់១០,០០០រៀល ។ក្នុងនោះបានប្រគេននូវស៊ីម៉ងចំនួន៥តោន ដល់ព្រះគ្រូចៅអធិកាវត្តព្រៃឈរ ជូនថវិកា និងនំបុ័ង ដល់អាចារ្យ គណ:កម្មការ និងពុទ្ធបរិស័ទចជើងវត្តទាំងពីរ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារភូមិផងដែរ ។
កំពង់ចាម, នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ «ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា » ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
កិច្ចប្រជុំសាមញ្ញលេីកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កំពង់ចាម,នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំបានឆ្លង និងអនុម័តលេីការងារដូចខាងក្រោម: ១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២.របាយការណ៍ការងារប្រចាំខែសីហា របស់រដ្ឋបាលខេត្ត។ ៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។ ៤.បញ្ហាផ្សេងៗ។
កំពង់ចាម, ដេីម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ នៅតាមព្រែក បឹង និងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះ បង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ និងស្រុកកងមាស ។ កាលពីនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការ ជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ ស្រុកព្រៃឈរ និងស្រុកកងមាស នឹងដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនប្រាំទីតាំង ផ្សេងគ្នា ក្នុងនោះភូមិសាស្ត្រស្រុកទាំងបីនោះ ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។
ក្រុងកំពង់ចាម, នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ខា វល័ក្ខ អភិបាលរងក្រុង តំណាងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម អញ្ជេីញដឹកនាំក្រុមការងាររៀបចំវេទិកា សាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ។ ដែលវេទិកានេះ នឹងប្រព្រឹត្តទៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ។
ក្រុងកំពង់ចាម, នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ក្រោមអធិបតីភាព លោកស្រី ឈិត ណារី សមាជិកក្រុមប្រឹក្សា តំណាងលោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងលោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ។ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរង លោក លោកស្រី នាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិ. ប្រធានអង្គភាព ចំណុះរដ្ឋបាលក្រុង និងលោក លោកស្រី ចៅសង្កាត់ទាំងបួន ។ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន២៦៧ នាក់ ស្រី១៣៥ នាក់ ស្ថិតនៅវត្តជោតនារាម (បឹងកុក )ភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
កំពង់ចាម, នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ឹម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន១គ្រួសារឈ្មោះ វ៉ន អិត រស់នៅភូមិ តាសែន ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានជីវភាពទីទល់ និងកំពុងជួបការលំបាក។សូមបញ្ជាក់ថា៖ លោកស្រី វ៉ន អិត អាយុ១៨ឆ្នាំ មានកូនចំនួន២នាក់(កំពុងពពោះកូនក្នុងផ្ទៃ ៧ខែ) ត្រូវប្តីចាកចោល រស់នៅជាមួយឪពុកម្តាយ រកស៊ីកាប់អុសលក់។ អំណោយដែលត្រូវប្រគល់ជូនរួមមាន៖អង្ករចំនួន២បេស្មើនឹង៥០គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេះ និងថវិកាចំនួន១០០.០០០រៀលបន្ទាប់មកលោកអភិបាលស្រុក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមបណ្តាខ្នងផ្ទះ និងជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
កំពង់ចាម, សារលិខិតអបអរសាទររបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវាយស៍ នៅខេត្តឃ្យុងសាបុកដូ សាធារណរដ្ឋកូរ៉េ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក ” ភាពជាអ្នកដឹកនាំ និងកសាងសន្តិភាព “។
កំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាមសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជ្រាបថា៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាមនឹងដឹកនាំគណៈប្រតិភូ ទៅសួរសុខទុក្ខនាយទាហាន ពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ ៦ ចំណុះកងពលធំអន្តរាគមន៍ លេខ២ ដែលកំពុងឈរជើង ការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ពលរដ្ឋងាយរងគ្រោះ ចំនួន ៥១ គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា កំពង់ចាម, នៅព្រឹកថ្ងៃសុក្រ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក បាន ស្រេង ប្រធានគណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និង អ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ដែល […]