រដ្ឋបាលខេត្តកំពង់ចាម៖ ក្នុងពិធីបើកវេទិការឆ្លុះបញ្ចាំងប្រចាំឆ្នាំ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅសាលសន្នីសីទ សាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ ចូលរួមចំណែកឲ្យបានសកម្ម ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានមានប្រសាសន៍សម្ដែង នូវអំណរអគុណ ចំពោះ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលកន្លងមក ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានយកឱកាសនោះ សំណូមពរដល់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងអង្គការដៃគូរ និងអាជ្ញាធរពាក់ព័ន្ធ ចំនួន ៣ចំណុចសំខាន់ៗ គឺ ៖ ១‑ស្នើអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បន្តគាំទ្រថវិកា និងបច្ចេកទេសក្នុងការ អនុវត្តការងារគណនេយ្យភាពសង្គមដល់ខេត្តកំពង់ចាម។ ២‑ស្នើអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងចូលរួមដោយស្មោះសរ […]
អនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញ ពីសំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្ត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០០.១០នាទី រំលងអធ្រាត្រកម្លាំងសមត្ថកិច្ច បានបង្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុមក្មេងទំនើង ០២ក្រុម វាយគ្នាទៅវិញទៅមក នៅចំណុចបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតក្នុងភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ បើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាប ករណីក្រុមក្មេងទំនើងវាយគ្នាទៅវិញទៅមកនេះ គឺគ្រាន់តែទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្ដង និងធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ០២ក្រុម នៅនឹងកន្លែងកើតហេតុ ដោយក្រុមទី១ មានគ្នាចំនួន ០៨នាក់ និងក្រុមទី២ មានគ្នា ចំនួន ០៧នាក់ ។លោកឧត្តមសេនីយ៍ទោ ស្នងការ បញ្ជាក់ដែរថា ក្រៅពីជនសង្ស័យ ទាំង ១៤នាក់ […]
រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ថិតនៅវត្តសោភ័ណ្ឌមុន្យារាម(ហៅវត្តកោះតាញ៉ា) ឃុំសូគង ស្រុកកងមាស ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាមផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ក្នុងនោះសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ រួមមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។ […]
(កំពង់ចាម) មន្ត្រីបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាខេត្តកំពង់ចាម នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានចុះចាក់ថ្នាំបង្ការជំងឺសារទឹកដល់សត្វគោក្របីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ។ បើតាមមន្ត្រី នៃមន្ទីរកសិកម្មខេត្តកំពង់ចាមបានឲ្យដឹងថា មន្រ្ដីការិ.ផលិតកម្ម និងបសុព្យាបាល បានសហការជាមួយមន្រី្ដការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀម បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងភ្នាក់ងារសុខភាពសត្វភូមិ។ ជាលទ្ធផល មន្ត្រីជំនាញបានចាក់វ៉ាក់សាំងគោ សរុបចំនួន ៥១០ក្បាល និងចាក់ក្របីបាន ៦០ក្បាល។ នៅថ្ងៃដដែលនេះដែរ នៅឯស្រុកបាធាយ មន្ត្រីការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុកបាធាយ បានសហការជាមួយអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាព សត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋ ដោយចាក់បានសត្វសរុបចំនួន ២២៦ក្បាល ក្នុងនោះសត្វគោចាក់បានចំនួន ១២២ក្បាល និងសត្វក្របីចាក់បានចំនួន ១០៤ក្បាល ផងដែរ ៕
ខេត្តកំពង់ចាម៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានបង្ហាញអំពីសកម្មភាពការងារជួសជុលផ្លូវ និងការត្រួតពិនិត្យបច្ចេកទេសរថយន្ត ។ បើតាមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ការងារថែទាំប្រចាំ ក្រុមទី១៖ បានស្រោចកៅស៊ូរោយថ្ម១៩មម និងថ្ម១២មម លុបសំបុកមាន់ លើផ្លូវលេខ ៤៧ (ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម)។ រីឯក្រុមទី២៖ ជួសជុលគ្រឹះ លុបសំបុកមាន់ លើផ្លូវខេត្តលេខ ២៧៩ ចន្លោះគ.ម ០១ + ០០០ ដល់ គ.ម ០១ + ៨០០ (ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម) ។ មន្ត្រីដដែលឲ្យដឹងទៀតថា ដោយឡែក ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ៖ ក្រុមមន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តសរុបបានចំនួន ៨៨ គ្រឿង ៕
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ ១កន្លែងដល់យុវតី គឹម យ៉េកហ៊ាង ដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ហើយមានជីវភាពខ្វះខាត ឃុំសូភាស ស្រុកស្ទឹងត្រង់។ ក្នុងចំណោមបេក្ខជនជាង២ពាន់នាក់ដែលប្រឡងជាន់និទ្ទេស A ក៏មានយុវតី គឹម យ៉េកហ៊ាង ម្នាក់ដែរ ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំង ទើបនាងមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជារឿងគួរឲ្យសោកស្ដាយសម្រាប់នាងនិងគ្រួសារ។ បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គម នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និង ឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម យ៉េកហ៊ាង និងបានជួបសំណេះសំណាល និងលើកទឹកចិត្តដល់យ៉េកហ៊ាងឲ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម យ៉េកហ៊ាង ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
អភិបាលខេត្តកំពង់ចាម ៖បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិកាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិកាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់យើង ដោយមានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិកានេះ។ ការថ្លែងបែបនេះឱកាសបិទអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ២០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នា ពិតជាបានធ្វើដំណើរនៅលើកំណាត់ផ្លូវមួយដ៏សែនលំបាក ទំរាំយើងបានឈានមកដល់ដំណាក់កាលទទួលបានផលជាផ្កាផ្លែដូចបច្ចុប្បន្ននេះ ។ គឺយើងទាំងអស់គ្នាពិតជាបានធ្វើដំណើរលើផ្លូវ ទាំងរលាក់ផង មានបន្លាផង និងបត់បែនវែងឆ្ងាយ ហើយថែមទាំងមានការលះបង់ផ្សេង ៗ […]
រដ្ឋបាលខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ វេទិកានេះ ប្រព្រឹត្តទៅនៅសាសសន្និសិទ សាលាខេត្តកំពង់ចាម ចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដែលត្រូវធ្វើការងារពិភាក្សារយៈពេល ២ថ្ងៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ […]
រដ្ឋបាលខេត្តកំពង់ចាម៖ សេចក្ដីជូនដំណឹងស្ដីពីការផ្ដល់សេវាប្ដូរប័ណ្ណបើកបរភ្លាមៗ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ពលរដ្ឋដែលមានអាយុចាប់ពី15ឆ្នាំ ប្ដូរឬទុតិយតាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(យកជូនដល់ផ្ទះពេលធ្វើរួច) រយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី16-18 ខែតុលា ឆ្នាំ2024 ក្នុងពិធីអបអរសាទរចេញព្រះវស្សា នៅស្តង់ពិព័រណ៌រដ្ឋបាលខេត្ត ក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។
នៅរសៀលថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រងចំណូល ចំណាយថវិកាសម្រាប់ឆ្នាំ2025 នៅសាលប្រជុំតូចសាលាស្រុក។