ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរអេដស៍ កិច្ចប្រជុំរួមនៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ គណៈកម្មាធិការអេដស៍ គណៈកម្មាធិការលុបបំបាត់ឳសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ មន្ទីរពេទ្យខេត្ត និងផ្នែកហិរញ្ញប្បទានសុខាភិបាលប្រចាំត្រីមាស ឆ្នាំ២០២៥ ដោយមានការចូលរួមមកពី គណៈអភិបាលរដ្ឋក្រុង-ស្រុក ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត ជាច្រើនរូប នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ដែលមានការចូលរួមពី មន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុក មេឃុំ ប្រធានមណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៦រូប ស្ថិតនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់។
នៅថ្ងៃនេះកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមមិនឡើង មិនចុះ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេមានស្ថានភាពនឹង នៅត្រឹមកម្ពស់៧.៧០ម៉ែត្រដដែល ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៤,៨៤ម៉ែត្រ។ ជាមួយគ្នានេះស្ថានភាពភ្លៀងធ្លាក់កាលពីថ្ងៃម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើននៅតាមបណ្តាឃុំ/សង្កាត់ជាច្រើនក្នុងខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី វគ្គបណ្តុះបណ្ដាលគ្រូបង្គោលស្ដីពីការអនុវត្តក្របខណ្ឌអនុវត្តការអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ដោយមានការចូលរួមមកពី អភិបាលរងទទួលបន្ទុក ក្រុង-ស្រុក មន្ត្រីដែលជាគ្រូបង្គោលក្រុង-ស្រុក មន្ត្រីនៃការិយាល័យសុខាភិបាលក្រុង-ស្រុក សរុបជាច្រើនរូប នៅសាលាប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិតនៅសាលាស្រុកជើងព្រៃ ដែលមានការអញ្ជើញចូលរួមពីមន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័សុខាភិបាលស្រុក មេឃុំ មណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៧រូប។គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាព។ខ្ញុំបាទបានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនិមួយៗ និងពង្រឹងយន្តការដឹកនាំកិច្ចប្រជុំឱ្យបានទៀងទាត់។
រដ្ឋបាលស្រុកកងមាស និងរដ្ឋបាលស្រុកព្រៃឈរ បានទទួលពលករមកពីប្រទេសថៃ ចំនួន ២៣នាក់
នារសៀលថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិតនៅសាលាស្រុកបាធាយ ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុក មេឃុំ មណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៥រូប។ឯកឧត្តមបានផ្ដល់អនុសាសន៍ត្រូវតែត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាព និងបានណែនាំឃុំអោយចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនទាំងអស់នៅមូលដ្ឋានស្រុក។
ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី សៀវភៅណែរនាំការអភិវឌ្ឍសហគមន៍សំណង់លំនៅឋានបណ្ដុះអាសន្ន ក្រោមអធិបតីភាព ឯកឧត្តម គូ ជាលី អនុរដ្ឋលេខាធិការកហរសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមមកពី មន្ទីរផែនការរាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ ស្ដីពីការចូលរួមរបស់សហគមន៍ដើម្បីសុខភាពឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងការផ្លាស់ប្ដូរសំខាន់ៗនៅក្នុងគោលនយោបាយ ព្រមទាំងពិភាក្សាអំពីតួនាទីរបស់អ្នកពាក់ព័ន្ធក្នុងសហគមន៍ រួមមានគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមមកពី រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ សរុប១១០រូប នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តសរុបចំនួន ៥២១រូប នៅសាលសន្និសិទសាលាខេត្ត។