រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ouk seanjina

កំពង់ចាម ៖ ដើម្បីបញ្ជៀសការខ្វះទឹកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយ៍បូមទឹកបញ្ចូលប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីមានលទ្ធភាពក្នុងការបញ្ជូនទឹកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ស្រោចស្របដំណាំស្រូវរបស់ពួកគាត់បានគ្រប់គ្រាន់ក្នុងរដូវប្រាំងនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ហើយដឹងថា នៅស្ថានីយ៍បូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមទឹកចំនួន ៧ គ្រឿង បូមបញ្ចូលប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋស្រោចស្របដំណាំស្រូវ លើផ្ទៃដីក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៧ឃុំ ដែលមានទំហំដីស្រែប្រមាណជា ជាង ៨,០០០ ហិចតា បន្ថែមពីលើនេះ ក៏មានឃុំមួយចំនួនទៀត របស់ខេត្តកណ្ដាល ក៏បានទទួលទឹក ពីប្រព័ន្ធធារាសាស្ត្រនេះ ទៅស្រោចស្របដំណាំរបស់ពួកគាត់ផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ប៉ុន្តែថ្មីៗនេះ ម៉ូទ័របូមទឹកនៅស្ថានីយ៍ព្រៃពោធ៍ខូចអស់ ៥ គ្រឿង គឺដំណើរការបានតែ ២គ្រឿងប៉ុណ្ណោះជាហេតុធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃ ប្រឈមនិងការខ្វះទឹក ហើយប្រការនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម និងចុះមកធ្វើការជួសជុលម៉ូទ័រទាំង […]

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ សម្រួញឲ្យសេវាករ ពន្លឿនការងារ ដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។ បើតាម លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា សេវាករដល់ទទួលបានអាជ្ញាប័ណ្ណក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងឃុំព្រែកដំបូកនេះ គឺចាប់តាំងពីឆ្នាំ ២០១២ មកម៉្លេះ ហើយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានកើតឡើង នៅឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។ លោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងកំឡុងពេលមានបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនេះ គឺប្រជាពលរដ្ឋបានប្រើប្រាស់ ទឹកមិនស្អាត ទឹកមានកករ និងប្រើទឹកមិនគ្រប់គ្រាន់ ឬមានពេលខ្លះ ដាច់ទឹករយៈពេលយូរថ្ងៃថែមទៀតផង។ ពាក់ព័ន្ធនឹងករណីខាងលើនេះ បន្ទាប់ពីទទួលបានការរាយការណ៍ពីអភិបាលស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យសេវាករ ធ្វើយ៉ាងណាពន្លឿនការងាររបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងដែនរបស់ខ្លួន យ៉ាងយូរបំផុត រយៈពេល៣ខែទៀតប៉ុណ្ណោះ ។

(កំពង់ចាម) កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយវត្តទំនប់ ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជនសង្ស័យទាំង ៣នាក់ដែលបានឃាត់ខ្លួននោះ១.ឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម។ ២.ឈ្មោះ ហៀង ស៊ាងហៃ ហៅស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣.ឈ្មោះខៃ ខែ ហៅតែ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រឹង្គ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបាមដកហូតវត្ថុតាងសរុបរួមមាន÷ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់៤.០៩ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន០១គ្រឿង(iPhone6)-ម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ អត់ស្លាកលេខឧបករណ៍សេពគ្រឿងញៀនមួយចំនួន បច្ចុប្បន្នបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត ថ្លែងថា ស្ថិតិដែលប្រមូលបាន នៅក្នុងមូលដ្ឋាននីមួយៗ ត្រូវតែ ជាតួលេខពិតប្រាកដ និងត្រឹមត្រូវ តាមរយៈ ការចុះស្រង់ជាក់ស្ដែង ពោលគឺ ពុំមែនជាតួលេខ ដែលអង្គុយចុច ដោយការស្រមើស្រមៃ នៅលើតុនោះឡើយ ។ ឯកឧត្តមអភិបាលរងខេត្ត ថ្លែងណែនាំបែបនេះ នាឱកាសអញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះ បានរៀបចំនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់ និងសាលាស្រុកចំការលើ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនរោងចក្រ និងមន្ត្រីសាលាស្រុក ជាច្រើននាក់ ។ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ឲ្យមូលដ្ឋាននីមួយៗ ជាពិសេស […]

បើតាមរបាយការណ៍ របស់រដ្ឋាករទឹកកំពង់ចាម បានគូសបញ្ជាក់ថា ការងារសាង់សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ក្នុងខេត្តកំពង់ចាម មានរយៈពេល ២០ខែ គិតមកដល់ពេលនេះ អនុវត្តការសាងសង់ សម្រេចបានលទ្ធផលប្រមាណជា ៨៦% ហើយ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងទៀតថា គម្រោងខាងលើ បានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ ធៀបទៅនឹងផែនការគ្រោង គឺនឹងត្រូវបញ្ចប់ នៅបំណាច់ឆ្នាំ២០២៤ ប៉ុន្តែដោយសារស្ថានភាពភូមិសាស្រ្ត និងកំរិតទឹកទន្លេឡើងលឿន ជាងបណ្ដាឆ្នាំមុនៗ ទើបធ្វើអោយគម្រោង មានការយឺតយ៉ាវ ។ គួររំលឹកថា ដើម្បី ឆ្លើយតបទៅនឹងតំរូវការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋមានការកើនឡើង រដ្ឋាករទឹកកំពង់ចាម បាននឹងកំពុងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់សេវាកម្ម បានប្រមាណ ៧.០០០តំណ ប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺននាក់ និងបានចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ ។ គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទាន […]

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី ២៨-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី ២៩-១-២០២៥ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។

(កំពង់ចាម) ជនជាតិកូរ៉េចំនួន ៧ នាក់បានមកស្នាក់នៅ ចំណុចផ្ទះជួល ថេង ប៊ុនថាន ដែលមានទីតាំងនៅវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីធ្វើការផ្សព្វផ្សាយលើការងារសាសនា ។ បើតាមលោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានហើយដឹង នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ នេះថា មានជនបរទេសចំនួន០៧នាក់ ស្រី០៤នាក់ មាន០១សញ្ជាតិ គឺសញ្ជាតិកូរ៉េ ស្នាក់នៅរយះពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥ ទើបត្រឡប់ចេញទៅវិញ ។ មូលហេតុ មកផ្សព្វផ្សាយសាសនា និងបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងការស្នាក់នៅនោះដែរ សមត្ថកិច្ចបានណែនាំដល់ម្ចាស់ផ្ទះពេលមានជនបរទេសមកស្នាក់នៅត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ចំពោះទីតាំងនេះបានបញ្ចូលវត្តមានជនបរទេសជូនម្ចាស់លំនៅដ្ឋានរួចរាល់ហើយ។