រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ouk seanjina

កំពង់ចាម៖ អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ឡោ ចាន់លី នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងល្អ សម្រាប់ បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកងមាស ដែលមិនទាន់ មានការងារធ្វើ ហើយចង់មានប្រាក់ចំណូមសមរម្យ ឬចង់ផ្លាសប្តូរការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ជាងពេលនេះ សុំបងប្អូនប្រជាពលរដ្ឋ រួសរាន់ ទំនាក់ទំនងទៅ សមាជិកភូមិ អនុភូមិ មេភូមិ និងមេឃុំ ក្នុងភូមិ ឃុំ របស់ខ្លួន ក្នុងពេលឥឡូវនេះ។ ឆ្លៀតឱកាសនោះ ឯកឧត្តម បានថ្លែងថា ដោយសារ នាពេលថ្មីៗនេះ ខាងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត បានមកសហការជាមួយរដ្ឋបាលខេត្ត ក្នុងការជ្រើសរើស កម្មករ កម្មការិនីចំនួន ១០០០នាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកកងមាស ដែលមិនទាន់មានការងារធ្វើ មានជីវភាពខ្វះខាត ហើយមានបំណងចង់បានការងារធ្វើ ពេលនេះ ខាងរោងចក្រកំពុងត្រូវការជាបន្ទាន់ ដូច្នេះ ស្នើរសុំឲ្យ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស សុំធ្វើការទំនាក់ទំនង សួរនាំ ព័ត៍មាន ជាមួយ លោកមេឃុំ […]

កំពង់ចាម​៖នៅព្រឹក​ ថ្ងៃទី​២៧​ខែមករា​ ឆ្នាំ​២០២៥​ ឯកឧត្តម​ គន់​ សុភា​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាង​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ចូលរួម​ពិធីប្រគល់-ទទួល​គ្រឿងចក្រ២គ្រឿង​ និងរថយន្តដឹកសំរាមមួយគ្រឿង​ ពីគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី​តាមរយៈ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។ តំណាងក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ នុប​ រ៉ូបឺត ប្រធានគ្រប់គ្រងគម្រោងប្រតិបត្តិការថែរទាំនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤​ បានឲ្យដឹងថា​ គ្រឿងចក្រ​និងរថយន្ត​ទាំងបីនេះ​ គឺស្ថិតក្នុងរង្វង់ប្រតិបត្តិការ​ក្រុមហ៊ុនBM ដែលជាក្រុមហ៊ុនសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម​ ក្នុងរយៈពេល​ពេញ១ឆ្នាំ​។ គូសបញ្ជាក់ថា ទីលានទុកដាក់សំរាមក្រុងកំពង់ចាមនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ទីលានទុកដាក់សំរាមក្រុងកំពង់ចាមនេះស្ថិត​ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសាងសង់រយៈពេល១៧ខែ ដោយគិតចាប់ពី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ទីលានទុកដាក់សំរាមត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម៕

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា សកម្មភាព កម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម : នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់ សភាពការណ៍បទល្មើស :  (គ្មាន) ។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។ បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី២៥-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី២៦-១-២០២៥ ធ្វើសកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត។

(កំពង់ចាម) ទំនាស់រវាងអាជីវករពិឃាតសត្វ និងអ្នកវិនិយោគ(ភាសុីសត្វឃាត) នៅផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឯកភាពទទួលយកដំណោះស្រាយ តាមគោលនយោបាយឈ្នះឈ្នះ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំដោះស្រាយវិវាទនេះ បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណះភិបាលខេត្តកំពង់ចាមនឹងតំណាងអោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណះភិបាលខេត្តកំពង់ចាម នឹងមន្ទីរពាក់ព័ន្ធ នៅផ្សារព្រែកដំបូក នៅស្រុកស្រីសន្ធរ ។ ក្រោយពីបានប្រជុំសម្របសម្រួល របស់ឯកឧបត្ថមប្រធានអង្គប្រជុំ ជាមួយភាគីទំនាស់រវាងម្ចាស់វិនិយោគភេទប្រុស ឈ្មោះ ឈន សុីវឡេង និង អាជីវករចំនួន៤នាក់ ទី ១ឈ្មោះ ហុង គឹម ទី២ ឈ្មោះ ថន ស្រីអូន ទី៣ ឈ្មោះ សុក គឹមអាង និងទី៤ ភេទ ឈ្មោះ ហួត ប៉ោងលាង បានយល់ព្រមបញ្ចប់សំណុំរឿងវិវាទ […]

ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ បានផ្ដល់បទសម្ភាសន៍ជា មួយក្រុមការងារវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្ដីពីវឌ្ឍនភាពឆ្នាំរយៈពេលពេញមួយឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុជាតិកម្ពុជា  ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម មានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៨ មណ្ឌលសុខភាពចំនួន ៩៦ កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ៤ កន្លែង។ ក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរបានសម្រេចបានការងារជាច្រើនក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា ការពិនិត្យពិគ្រោះជំងឺក្រៅ ,ជំងឺសម្រាកពេទ្យ សម្រាលកូននៅមូលដ្ឋានសុខាភិបាល ,ពិនិត្យ ពិគ្រោះយោបល់ស្ត្រីមានផ្ទៃពោះ និងការមកទទួលវ៉ាក់សាំងរបស់កុមារជាដើម។ ឯកឧត្តមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ នេះ មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានដាក់ ចេញផែនការជាច្រើន ដើម្បីធានាសុខមាលភាពសាធារណៈប្រជាជនក្នុងខេត្តដូចជា៖កែលម្អហេដ្ឋារចនាសម្ព័ន្ធ (ជួសជុល និងសាងសង់ថ្មី) ,បំពាក់ឧបករណ៍សម្ភារៈពេទ្យទៅតាមស្តង់ដារ , បំពេញបន្ថែម […]

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានីយបូមទឹកទន្លេវ៉ៃកូ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា ស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ជាកន្លែងប្រភពទឹក បូមចេញពីទន្លេតូច ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារខេត្តព្រៃវែង មាន ៣ស្រុក ១៣ឃុំ ត្រូវការទឹក ដើម្បីសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ ដែលមានទីតាំងជាប់ដងស្ថានីយ៍ទន្លេវ៉ៃកូ ។ ដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តទាំងពីរ បានចុះពិនិត្យ ទើបឯកភាពគ្នា ទើបសម្រេចបូមទឹកពីទន្លេតូច តាមរយៈស្ថានីយ៍បូមទឹកទន្លេវ៉ៃកូ ដើម្បីផ្គត់ផ្គង់ទៅ ខាងខេត្តព្រៃវែង ។

(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងចុះបង្ក្រាបបទល្មើសនេសាទដោយឧបករណ៏ឆក់ចំនួន១ករណីនៅចំណុចអូរម៉ាស៊ីន ឃុំកោះសំរោង ស្រុកកំពង់សៀម។ មន្ត្រីជលផលបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជាមួយគ្នានោះសមត្ថកិច្ចដកហូតបានអាំងវែកទ័រចំនួន ០១គ្រឿង-ដងឆក់រួមផ្សំខ្សែភ្លើងចំនួន ០១គូ កន្ត្រងដងត្រីចំនួន០១-ត្រីទំងន់០៧គីឡូក្រាម-អាគុយម៉ាក់PanaSoca កម្លាំង៥០អំពែចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្តសហការជាមួយសមត្ថកិច្ចអាវុធហត្ថស្រុកបាធាយ ឈានទៅបង្ក្រាបបទមើលគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ ចំនួន ១០នាក់ រថយន្ត០១គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយវរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុដូចខាងលើ ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ១៧ កញ្ចប់ ទម្ងន់ ២.៧៨ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន០១ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងពិធីនោះ ទទួលបានការស្វាគមន៍ យ៉ាងរាក់ទាក់ និងកក់ក្ដៅបំផុតពីលោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេខេត្តប៊ិញភឿក ព្រមទាំង ប្រជាជនវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរង ខេត្តកំពង់ចាម បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ ថ្នាក់ដឹកនាំខេត្តប៊ិញភឿកនិងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ លោកជំទាវ ត្រើន ទ្វេ ហៀន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញភឿក និងលោក ជំទាវ តុន ង៉ុក ហាញ់ លេខាបក្សខេត្ត  ដែលបានខិតខំ ដឹកនាំខេត្តប៊ិញភឿកឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជន ក្នុងខេត្តទាំងមូល ។ ឯកឧត្តម សូមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តកពង់ចាម និងខេត្ត ប៊ិញភឿក និងសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តទាំងពីរ និងបន្តពង្រឹងពង្រីកបន្ថែមទៀត នាពេលអនាគត ដើម្បីជាប្រយោជន៏ទៅវិញទៅមកនៃប្រជាជន និងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពនៃប្រទេសកម្ពុជា វៀតណាម។ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ក្នុងនាមថ្នាក់ដឹកនាំ […]