រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ouk seanjina

(កំពង់ចាម) លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ក្នុងគោលបំណង ដើម្បី ពង្រឹងលើការងារដឹកនាំ គ្រប់គ្រង ។ កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្នុងគោលបំណង ពង្រឹងលើការងារដឹកនាំ គ្រប់គ្រង ការងារបង្រៀន និងរៀន ការងារបរិស្ថាន នៃវិទ្យាល័យនរោត្តម រណឫទ្ធិ.គន្ធបុប្ផា ដែលមានសមាសភាពចូលរួម÷ -លោកអនុប្រធានមន្ទីរ២នាក់ -លោកប្រធាន/អនុប្រធាន ការិ.បុគ្គលិក២នាក់ -លោកប្រធាន/អនុប្រធានការិ.អធិការកិច្ច២នាក  -លោកប្រធាន/អនុប្រធានការិ.មធ្យម២នាក់  -លោក/លោកស្រី អនុប្រធានការិ.ប្រឡង២នាក់  -លោក កយ ចន្ធី អភិបាលរងស្រុកព្រៃឈរ-ប្រធាន និងមន្ត្រី អយក.ស្រុកព្រៃឈរ២នាក់ និងលោកនាយកនាយករង-នាយិការង និងលេខាសាលា ន.រណ គន្ធបុប្ផា។

(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សមិទ្ធផល ការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្តកំពង់ចាម គឺមិនអាចខ្វះបានពីការចូលរួមចំណែក របស់យុវជន ស.ស.យ ក ខេត្តនៅះទេ ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងទៀតថា កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ លោកបានឃើញនូវភាពរស់រវើកក្នុងការអនុវត្តសកម្មភាពផ្តល់សេវាសាធារណៈ កិច្ចការអភិវឌ្ឍមូលដ្ឋាន និងការគាំពារសង្គមរបស់មន្ត្រីរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក សប្បុសរជន សហគមន៍ និងអង្គការដៃគូនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតដែលបង្កើតបានជាវឌ្ឍនភាព និងលទ្ធផលវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់គុណតម្លៃសង្គម និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តកំពង់ចាម។ ការចូលរួមចំណែករបស់យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងខេត្ត នៅក្នុងកិច្ចការសង្គម ដូចជាការចូលរួមក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបគ្រោះមហន្តរាយ ជនមានពិការភាព កុមារកំព្រា សែងរំកិលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាក់ច្រាំងទន្លេជាដើម។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា យុវជនយើងបានបង្រៀនបំប៉នសិស្សថ្នាក់ទី ១២ ខណៈយុវជនយើងខ្លះទៀតបានផ្តល់គំនិតយោបល់តម្រង់ទិស ស្តីពីការកំណត់គោលដៅនៃការសិក្សា និងឧបត្ថម្ភសម្ភារៈសិក្សានានាដល់សិស្សានុសិស្សនៅតាមសាលារៀន […]

(កំពង់ចាម) កម្លាំងជំនាញប្រឆាំងការិយាល័យគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងស្រុកស្រីសន្ធរ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឈានទៅគាត់ខ្លួនជនសង្ស័យ ៤នាក់ និងរូបអូនវត្ថុតាមមួយចំនួន ក្នុងស្រុកស្រីសន្ធរ ។ តាមមន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំដូចខាងលើ វេលាម៉ោង២០ និង ៣០ នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀននៅចំណុចផ្ទះឈ្មោះ ងួន រដ្ឋា ស្ថិតក្នុងភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្រោយពីទទួលបានព័ត៌មានភ្លាម  កម្លាំងជំនាញប្រឆាំងការិយាល័យគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងស្រុកស្រីសន្ធរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុសមត្ថកិច្ចក៏បាន ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០១នាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិរកាទ្វារ ភ្លាមនោះសមត្ថកិច្ចបានហៅសាកសួរ និងបានរកឃើញ ម្សៅក្រាមពណ៌សរសង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់ ។ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទប្រុស អាយុ៤៤ឆ្នាំ […]

(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កែវ នាឬទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តតៃនិញ ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង ព្រៃវែង និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង […]

(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។

(កំពង់ចាម) ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងប្រដាប់អាវុធ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរក្នុងឆ្នាំ ២០២៤ កន្លងទៅ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នាបំពេញការងារជាច្រើននៅឆ្នាំ២០២៤ ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានយ៉ាងល្អប្រសើរ រួមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទៅតាមកម្មវិធីនយោបាយគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់ក្នុងកិច្ចខិតខំរួមគ្នាសម្រេចបានក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ក្នុងនោះស្នាដៃ និងសមិទ្ធផលដែលបានកើតចេញពីការខិតខំព្រមៗគ្នារបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេសមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ […]

តបតាម អនុសាសន៍ និងបទបញ្ជាររបស់ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ក្នុងការថែរក្សា សន្តិសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានចាត់ កម្លាំងអាវុធហត្ថខេត្តកំពង់ចាមចុះល្បាត ធ្វើរដ្ឋបាលចំហរជារៀងរាល់ថ្ងៃ ។ ជាក់ស្ដែង ចាប់ពីម៉ោង២០និង០០នាទីថ្ងៃទី១៣ខែមករា២០២៥ ដល់ម៉ោង១និង០០នាទីព្រឹកឈានចូលថ្ងៃទី ១៤ ខែ មករា២០២៥ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានធ្វើសកម្មភាព ចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេង ទំនើងបង្កចលាចល ផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ សូមបញ្ជាក់ថា កម្លាំងចេញល្បាតរបស់ អាវុធហត្ថខេត្ត បានចុះអនុវត្តជាបន្តបន្ទាប់ រហូតមក គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

តបតាម អនុសាសន៍ណែនាំនិងបទបញ្ជារ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ក្នុងការថែរក្សា សន្តិសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្លាំងអន្តរាគមន៍ខេត្ត , កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលដូចជា ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមបណ្ដាឃុំក្នុងស្រុកចំការលើ ស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃ ស្រុកស្រីសន្ធរ ស្រុកកងមាស និង ស្រុកកំពង់សៀម បានចុះធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ ពីសកម្មភាពបង្កដោយក្មេងទំនើង, ក្មេងដែលមានរូបសាក់លើដងខ្លួន បទល្មើសផ្សេងៗ ឆែកឆេរអាវុធជាតិផ្ទុះ និងល្បាតចល័តត្រួតពិនិត្យគោលដៅងាយរងគ្រោះនៅក្នុងភូមិសាស្រ្ត តាមបណ្ដាឃុំ សង្កាត់និង ក្រុង ស្រុកទាំងអស់ ។ ជាលទ្ធផល ពុំមានសកម្មភាពអ្វី គួរឲ្យកត់សម្គាល់នោះទេ ។ សូមបញ្ជាក់ថា កម្លាំងចេញល្បាតរបស់ អង្គភាពស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុក […]

កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ សិស្សានុសិស្សចំនួន១៣០នាក់ ដែលកំពុងសិក្សារៀនសូត្រ នៅសាលាបឋមសិក្សាប៉ាក់ណាម ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលអំណោយជាសំភារៈសិក្សា និងថវិកាមួយចំនួន ផ្តល់ជូនដោយ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងថា ការនាំយកសៀវភៅមកតម្កល់ទុកនៅសាលាបឋមសិក្សាប៉ាក់ណាម គឺចង់កែប្រែបណ្ណាល័យប៉ាក់ណាម ទៅជាបណ្ណាល័យសហគមន៍ អាចឲ្យសិស្សដ៏ទៀតក្នុងស្រុកកោះសូទិន ទាំងមូលអាចចូលមកសិក្សា ក្រេបយកចំណេះដឹង សិក្សាស្រាវជ្រាវ និងជាឃ្លាំងប្រមូលផ្តុំដោយចំណេះ ជំនាញ ទៅថ្ងៃអនាគត់។ ឯកឧត្តម ក៏បានជំរុញទៅដល់ ចៅប្រុស ចៅស្រី ដែលកំពុងសិក្សារៀនសូត្រនៅសាលាបឋមសិក្សាប៉ាក់ណាម ឲ្យខិតខំ រៀនសូត្រ ប្រឹងប្រែង ព្យាយាមស្តាប់ការពន្យល់ របស់ លោកគ្រូ អ្នកគ្រូ ហើយធ្វើជាសិស្សល្អ កូនល្អក្នុងគ្រួសារ និងជាក្មេងល្អក្នុងសង្គម។ឯកឧត្តម ក៏បាន ណែនាំទៅដល់ចៅៗ ឲ្យចេះលាងសំអាតដៃមុនចាប់កាន់អាហារ ឧស្សាហ៍ដុសធ្មេញមុនចូលគេង […]

(កំពង់ចាម) កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ មន្ត្រីនគរបាលបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ដែលមានឈ្មោះនៅខាងក្រោម ១-ឈ្មោះ ជ្រុនហួច ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់*។២-ឈ្មោះ ឡេង […]