រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ouk seanjina

(កំពង់ចាម) សមត្ថកិច្ចនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកបាធាយនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២៤ នេះ បានបង្ក្រាបបទល្មើសមួយករណីឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទចោរកម្ម នៅចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកបាធាយបានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង៣.៣០នាទី លោកវរសេនីយ៍ឯក សំ ណាល់ អធិការអធិការដ្ឋាននគរបាលស្រុកបាធាយ បានដឹកនាំកំលាំងចុះល្បាតចល័តក្នុងភូមិសាស្រ្ដស្រុកបាធាយ លុះដល់ចំណុចកើតហេតុដូចខាងលើ ក៏បានប្រទះឃើញជនសង្ស័យចំនួន ២នាក់.ទី១.ឈ្មោះខន ខឿន ភេទប្រុស អាយុ ៤៧ឆ្នាំ, ទី២.ឈ្មោះឈាវ ស៊ីមន ភេទប្រុស អាយុ ៤៥ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិតាអូកឃុំអារក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅសេរី ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IJ.1053 ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានហៅសួរនាំ ទើបដឹងថា ជនសង្ស័យខាងលើបាន លួចទូរសព្ទ័ដៃ០១គ្រឿង ពីស្រុកកងមាសខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់និងវត្ថុតាង សមត្ថកិច្ច បានប្រគល់ជូន នគរបាល នៃអធិការដ្ឋាននគរបាលស្រុកកងមាស ដើម្បីបន្តនិតិវិធី ៕

(កំពង់ចាម)៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកសម្របសម្រួលការងារ មន្ទីរព័ត៌មានខេត្តកំពង់ចាម ។ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន បានឲ្យដឹងថា រយះពេលមួយឆ្នាំ២០២៤នេះ មន្ទីរបានឆ្លងកាត់នូវការលំបាកជាច្រើន ហើយក៏ទទួលបានជោគជ័យជាច្រើនផងដែរ ក្នុងការអនុវត្តការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន។ លោកស្រីប្រធានបន្តថា ទាំងអស់នេះគឺដោយសារមានកិច្ចសហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការិយាល័យនីមួយៗចំណុះឲ្យមន្ទីរព័ត៌មាន ។ ក្នុងនោះផងដែរ ក្រុមការងារគ្រប់គ្រង តាមដានព័ត៌មាន និងសាធារណៈមតិរបស់មន្ទីរព័ត៌មានកំពង់ចាម ក៏ដើរតួរយ៉ាងសំខាន់ផងដែរ ដោយបានបំពេញភារកិច្ចជាច្រើនដោយមិនគិតពីពេលវេលាសម្រាកនោះទេ គឺត្រូវធ្វើការឆ្លើយតបភ្លាមៗ ទៅកាន់សាធារណៈជូន នូវព័ត៌មានដែលពិត មានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ក្រូច ក៏បានថ្លែងការកោតសរសើរចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារផ្សព្វផ្សាយ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ជាពិសេសបានបំពេញតួនាទីបានយ៉ាងល្អក្នុងនាម ជាសេនាធិការអោយក្រសួងព័ត៌មាន និងជាសេនាធិការអោយគណៈបញ្ជាការខេត្ត ដែលជាផ្នែកមួយ នៃការក្តាប់ព័ត៌មានឲ្យខេត្តរបស់ខ្លួន។ ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា […]

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាការដឹកជញ្ជូនកសិផល និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់​ ជំនួសមកវិញបិទផ្លូវ ប្រឡាយបំបែក (ប្រឡាយលោក) ដោយផ្លូវដែលបិទនេះឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ ធ្វើការចរចាគ្នាអំពីការបែងចែក ឬសងសំណងជាថវិកាតែម្តង។​ កិច្ចប្រជុំសម្របសម្រួលករណីដីបើកផ្លូវនេះ ត្រូវ​បានធ្វើឡើង​នាព្រឹកថ្ងៃចន្ទ ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ នៅសាលាខេត្តកំពង់ចាម​។ ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ករណីទំនាស់ស្នើសុំបើកផ្លូវប្រឡាយចំនួន ២ខ្សែ​ខាងលើនេះ​ ដែលកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ […]