រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងារសន្ដិសុខ សណ្ដាប់ធ្នាប់

(កំពង់ចាម) សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីឈានទៅឃាត់ខ្លួនជនសង្ស័យបីនាក់រួមនឹងវត្ថុតាមមួយចំនួន ក្នុងភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ។ អភិបាលស្រុកព្រៃឈរ លោក ខេង ម៉េងឈុន បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក មុន្នី រតនៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣ នាក់ ១-ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបងណយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៦កញ្ចប់។ ២-ភេទប្រុស អាយុ ៣១ឆ្នាំ […]

(កំពង់ចាម) អគ្គីភ័យបានកើតឡើងមួយករណី បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចេញជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់បានបញ្ជាក់ថា ករណីអគ្គីភ័យនេះ មូលហេតុ: ប្អូនម្ចាស់ផ្ទះឈ្មោះ ជា រស់ ជាអ្នកដុត បណ្តាលឲ្យឆេះផ្ទះចំនួន ០២ខ្នង និងតូប ០១ខ្នង: ទី១.ម្ចាស់ផ្ទះឈ្មោះ ជា ផល ភេទស្រី អាយុ ៥១ឆ្នាំ ជាតិខ្មែរ និងប្តីឈ្មោះ ឡាង ឡុង ភេទប្រុស អាយុ ៥៣ឆ្នាំ ជាតិខ្មែរ ទាំងពីរនាក់នៅភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការខូចខាត: ផ្ទះទំហំ ៥x៧ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម៉ូតូ ០១គ្រឿង ទូរ ០១គ្រឿង សម្ភារៈប្រើប្រាស់ […]

(កំពង់ចាម) គ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងរថយន្តនិងម៉ូតូ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣:៣០នាទីនៅលើផ្លូវលេខ៦១ ចំណុចចំការដូង ខាងលិចភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាល ស្រុកបាធាយ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងមួយលេីក រវាងម៉ូតូ និងរថយន្ត ដោយម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-7078 បេីកបរដោយឈ្មោះ នៅ សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទិសដៅពីកេីតទៅលិច ពាក់មួកសុវត្ថិភាព ដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១គ្រឿងមិនស្គាល់អត្តសញ្ញាណ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណនិងអាសយដ្ឋាន មានទិសដៅពីកេីតទៅលិចស្របទិសគ្នា ។ មូលហេតុ: អ្នកបើកបរម៉ូតូបានប្រើប្រាស់ល្បឿនលឿន និងបេីកបរក្នុងស្ថានភាពស្រវឹង ករណីនេះបណ្តាលឲ្យស្លាប់មនុស្សប្រុស ០១នាក់ អ្នកបេីកបរម៉ូតូខូចខាតម៉ូតូ០១គ្រឿង កម្រិតធ្ងន់។ វត្ថុតាងម៉ូតូ០១គ្រឿងជំនាញបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាធាយ ។

(កំពង់ចាម) អគ្គីភ័យបានឆាតចេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឲ្យដឹងថា វេលាម៉ោង ០៧ នឹង ៥៥ នាទី ថ្ងៃកើតហេតុ មានករណីអគ្គីភ័យ (ឆេះផ្ទះរបស់ឈ្មោះ ហំ វណ្ណះ អាយុ ៥៩ ឆ្នាំ ប្រពន្ធ ឈ្មោះ ធុក គឹមលី ភេទ ស្រី អាយុ៥៦ ។ ក្រោយពីទទួលព័ត៌មានលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាសបានដឹកនាំកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍ ចេញជួយពន្លត់បន្ទាន់នៅកន្លែងកើតហេតុ ។ អគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ២១ និង២០ នាទី ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ ធ្វើការពន្លត់អោយរលត់ (ដោយបានប្រើប្រាស់ឡានទឹកបាញ់ពន្លត់ចំនួនទឹក ០៣ […]

(កំពង់ចាម) កម្លាំងជំនាញប្រឆាំងការិយាល័យគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងស្រុកស្រីសន្ធរ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឈានទៅគាត់ខ្លួនជនសង្ស័យ ៤នាក់ និងរូបអូនវត្ថុតាមមួយចំនួន ក្នុងស្រុកស្រីសន្ធរ ។ តាមមន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំដូចខាងលើ វេលាម៉ោង២០ និង ៣០ នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀននៅចំណុចផ្ទះឈ្មោះ ងួន រដ្ឋា ស្ថិតក្នុងភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្រោយពីទទួលបានព័ត៌មានភ្លាម  កម្លាំងជំនាញប្រឆាំងការិយាល័យគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងស្រុកស្រីសន្ធរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុសមត្ថកិច្ចក៏បាន ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០១នាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិរកាទ្វារ ភ្លាមនោះសមត្ថកិច្ចបានហៅសាកសួរ និងបានរកឃើញ ម្សៅក្រាមពណ៌សរសង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់ ។ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទប្រុស អាយុ៤៤ឆ្នាំ […]

(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការស៊ើបអង្កេត ឈានទៅបង្ក្រាបបទល្មើសចោរកម្មមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាំងមួយចំនួន នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងប្រត្តិបត្តការស៊ើបអង្កេត បង្រ្កាបកណីលួច គឺកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីលួច ដែលជាលទ្ធផល សមត្ថកិច្ចយើង ឈានទៅឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ ដុំភ្លើងប៊ីនចំនួន ៥ គ្រឿង ម៉ាស៊ីនបោកខោអាវចំនួន ១ គ្រឿង ម៉ូតូម៉ាក ហ្សូមម័រចំនួន ១ គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1S-5189 កាំបិតចំនួន ១ ញញួរដែកចំនួន […]

(កំពង់ចាម) កម្លាំងសមត្ថកិច្ច នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឈានទៅឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅចំណុចភូមិតាណេង សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា កិច្ចប្រត្តិបត្តការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខាងលើ គឺកម្លាំងជំនាញ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម និងបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាលទ្ធផល សមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ០១ កញ្ចប់ទម្ងន់ ៤.១១ក្រាម ថ្លឹងទាំងសំបកថង់ -ទូរសព្ទដៃចំនួន ០៤ គ្រឿង(Oppo ០៣គ្រឿង អាយផេត ០១គ្រឿង) ឧបករណ៍សេពគ្រឿងញៀន មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីបន្តចាត់ការតាមនីតិវិធី៕

តបតាម អនុសាសន៍ និងបទបញ្ជាររបស់ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ក្នុងការថែរក្សា សន្តិសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានចាត់ កម្លាំងអាវុធហត្ថខេត្តកំពង់ចាមចុះល្បាត ធ្វើរដ្ឋបាលចំហរជារៀងរាល់ថ្ងៃ ។ ជាក់ស្ដែង ចាប់ពីម៉ោង២០និង០០នាទីថ្ងៃទី១៣ខែមករា២០២៥ ដល់ម៉ោង១និង០០នាទីព្រឹកឈានចូលថ្ងៃទី ១៤ ខែ មករា២០២៥ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានធ្វើសកម្មភាព ចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេង ទំនើងបង្កចលាចល ផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ សូមបញ្ជាក់ថា កម្លាំងចេញល្បាតរបស់ អាវុធហត្ថខេត្ត បានចុះអនុវត្តជាបន្តបន្ទាប់ រហូតមក គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ បានប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម និងបានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ។ មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ០៤ កញ្ចប់ ទម្ងន់៣.៣២ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន ០៣ គ្រឿង (Oppo) ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ក្រចេះ 1C-6406 ដាវសាំម៉ូរ៉ៃចំនួន០១ដើម ដែកចំពុះទង់ចំនួន០១ កាំបិតបន្ទួសចំនួន ០១ដើម ស្នាប់ដៃចំនួន០១ ដែកឆាបចំនួន០១ ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន រួមឧបករណ៍សេពគ្រឿងញៀន មួយចំនួន […]

តបតាម អនុសាសន៍ណែនាំនិងបទបញ្ជារ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ក្នុងការថែរក្សា សន្តិសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កម្លាំងអន្តរាគមន៍ខេត្ត , កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលដូចជា ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមបណ្ដាឃុំក្នុងស្រុកចំការលើ ស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកស្ទឹងត្រង់ ស្រុកជើងព្រៃ ស្រុកស្រីសន្ធរ ស្រុកកងមាស និង ស្រុកកំពង់សៀម បានចុះធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ ពីសកម្មភាពបង្កដោយក្មេងទំនើង, ក្មេងដែលមានរូបសាក់លើដងខ្លួន បទល្មើសផ្សេងៗ ឆែកឆេរអាវុធជាតិផ្ទុះ និងល្បាតចល័តត្រួតពិនិត្យគោលដៅងាយរងគ្រោះនៅក្នុងភូមិសាស្រ្ត តាមបណ្ដាឃុំ សង្កាត់និង ក្រុង ស្រុកទាំងអស់ ។ ជាលទ្ធផល ពុំមានសកម្មភាពអ្វី គួរឲ្យកត់សម្គាល់នោះទេ ។ សូមបញ្ជាក់ថា កម្លាំងចេញល្បាតរបស់ អង្គភាពស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុក […]