នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តសរុបចំនួន ៥២១រូប នៅសាលសន្និសិទសាលាខេត្ត។
នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាពស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
កំពង់ចាម៖នារសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិនឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដើម្បីតម្រង់ទិសដល់ក្រុមការងារចុះជួយឃុំ ភូមិ ហើយឆ្លើយតបទៅនិង តំរូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឲ្យ ឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ព្រមទាំង ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ បានពាំនាំការផ្តាំផ្ងើរការសាក់សួរសុខទុក្ខពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិនជូន ចំពោះសមាជិក សមាជិកា សូមទទួលបាននូវសេចក្តីសុខ និងមានសុខភាពល្អ។ […]
(កំពង់ចាម) ម្ចាស់សំណង់មួយកន្លែង ដែលបានសាងសង់លើដីសាធារណៈរបស់រដ្ឋ (ដីព្រែក) មកដល់ថ្ងៃ ១៣ ខែកុម្ភៈឆ្នាំ ២០២៥ នេះ ម្ចាស់សំណង់នោះបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកសេរីសន្ធរ នឹងបានធ្វើការរុះរើចេញជាស្ថាពរហើយ។ បើតាមអភិបាលស្រុកស្រីសន្ធរ លោក ប៊ិន ឡាដា បានឲ្យដឹងថា ក្រោយពេលទទួលបានសេចក្តីជូនដំណឹង របស់អាជ្ញាធរស្រុកស្រីសន្ធរ ម្ចាស់សំណង់ដែលបានសាងសង់លើដីសាធារណៈ(ដីព្រែក) ឈ្មោះ មាន្ទ រិទ្ធី បានអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្រីសន្ធរ ដោយបានរុះរើ និងវាយកម្ទេចសំណង់នោះចេញដោយខ្លួនឯង នូវសំណង់ជើងតាងសសរបេតុង ដែលបានចាក់បណ្តុះឡើង និងបង្គោលរបងបេតុង ក្នុងដីសាធារណៈ(ដីព្រែក) ស្ថិតនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
(កំពង់ចាម): នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០៥ លោក ឃន ប្រុស នាយរដ្ឋបាលខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំស្ដីពីនីតវិធី នឹងគោលការណ៍សំខាន់ៗ នៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការចូលរួមពីពន្ធដាខេត្ត រតនាគានឹងអ្នកទទួលការដេញថ្លៃក្នុងខេត្តកំពង់ចាម។ ក្នុងឱកាសនេះដែរ លោក ឃន ប្រុស បានមានប្រសាសន៍ ចង់អោយបងប្អូន ទទួលគម្រោងអាជីវកម្មរបស់ឃុំ សង្កាត់ ត្រូវមានការច្បាស់លាស់ ហើយនឹងត្រឹមត្រូវទៅតាមវិធានការរបស់រដ្ឋបាលខេត្ត ហើយធ្វើទៅតាមវិតិវិធីអោយបានល្អក្នុងពេលដេញថ្លៃ ។ លោក ឃន ប្រុស សូមអោយអ្នកទទួលការរក្សាសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយទៅតាមការរៀបចំរបស់គណៈកម្មការលទ្ធកម្ម នៃការដេញថ្លៃ ហើយកុំបង្កភាពរញ៉េរញ៉ៃនៅក្នុងការដេញថ្លៃ បេីមានអ្នកទទួលការមួយណាដែលបង្កអោយមានភាពរញ៉េរញ៉ៃ មិនគោរព ប្រព្រឹត្តបំពានល្មើសនឹងការណែនាំនេះ រដ្ឋបាលខេត្ត នឹងចាប់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ សម្រួញឲ្យសេវាករ ពន្លឿនការងារ ដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។ បើតាម លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា សេវាករដល់ទទួលបានអាជ្ញាប័ណ្ណក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងឃុំព្រែកដំបូកនេះ គឺចាប់តាំងពីឆ្នាំ ២០១២ មកម៉្លេះ ហើយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានកើតឡើង នៅឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។ លោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងកំឡុងពេលមានបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនេះ គឺប្រជាពលរដ្ឋបានប្រើប្រាស់ ទឹកមិនស្អាត ទឹកមានកករ និងប្រើទឹកមិនគ្រប់គ្រាន់ ឬមានពេលខ្លះ ដាច់ទឹករយៈពេលយូរថ្ងៃថែមទៀតផង។ ពាក់ព័ន្ធនឹងករណីខាងលើនេះ បន្ទាប់ពីទទួលបានការរាយការណ៍ពីអភិបាលស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យសេវាករ ធ្វើយ៉ាងណាពន្លឿនការងាររបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងដែនរបស់ខ្លួន យ៉ាងយូរបំផុត រយៈពេល៣ខែទៀតប៉ុណ្ណោះ ។
នៅព្រឹកថ្ងៃទី ខែ២២ ខែមករា ឆ្នាំ ២០២៥ លោក ម៉ាត់ សាលី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំមន្ត្រីជំនាញចុះសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំព្រែកកក់ ដេីម្បីចុះពិនិត្យសកម្មភាពវិស័យកសិកម្ម នៅរដូវប្រាំងឆ្នាំ ២០២៥ ឃើញថាស្ថានភាពទឹកប្រើប្រាស់បានគ្រប់គ្រាន់ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។គឺកសិករអាចប្រើប្រាស់បាននារដូវប្រាំង សម្រាប់បង្កបង្កើនផលការដាំដុះក្នុងតំបន់ ។
នៅព្រឹកថ្ងៃ២៥ ខែតុលាឆ្នាំ ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលស្រុក និងឃុំ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សិក្ខាសាលាធ្វេីឡើងនៅសាលាស្រុកស្ទឹងត្រង់ ។
ស្រុកជើងព្រៃ÷នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក គឹម បូរ៉ាឌី អភិបាលរង នៃ គណៈអភិបាលស្រុកជើងព្រៃ តំណាងលោក សុីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យច្រកចេញចូល នៃរដ្ឋបាលឃុំ សង្កាត់ ដើម្បីពង្រឹងចំណេះដឹងថ្មីៗបន្ថែមទៀត ដល់ មន្រ្តីទទួលបន្ទុកនៅតាមឃុំ និងស្រុក នៃរដ្ឋបាលស្រុកជើងព្រៃឱ្យកាន់តែមានសមត្ថភាព។
ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន ដឹកនាំ កម្លាំងអធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងពីអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន,ប្រជាការពារ និងប្រជាពលរដ្ឋ ជួយរុះរើល និងជញ្ជូនសម្ភារៈផ្ទះចំនួន០២ខ្នង នៅភូមិទី ឃុំកោះសូទិន ស្រុកកោះសូទិន ដែលប្រឈមរងគ្រោះ ចំងាយប្រវែង ៥០ ម៉ែត្រពីច្រាំងផ្លាស់ទៅទីតាំងដីរបស់បងបង្កើតបណ្ដោះអាសន្ន។